Tencent ម្ចាស់ហេ្គម PUBG Mobile ចាប់​ដៃ​គូជាមួយអាមេរិក ត្រៀម​ចេញ​​ហ្គេម​បាញ់​គ្នា​លើទូរសព្ទថ្មី​មួយ​ទៀត

ហ្គេម​បែប​បាញ់​ប្រហារ Call of Duty Mobile នឹង​ដាក់​ឲ្យ​ទាញ​យកក្នុងពេលឆាប់ៗនេះ ក្រោម​កិច្ចសហការ​ដ៏​ធំ​រវាង​ក្រុមហ៊ុន Activision និង Tencent។ ជា​ប្រភេទ​ហ្គេម Online លេង​ទម្រង់​បែប First-person ចូលរួម​អភិវឌ្ឍ​ដោយ​ក្រុម Timi Studio របស់ Tencent ក្រោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​ជាមួយ PUBG Mobile និង Arena of Valor នា​ពេល​កន្លង​មក។

តាម​ដំណឹង​ល្ហិចល្ហៀង Call of Duty Mobile ចាប់​ដំណើរការ​អភិវឌ្ឍ​តាំង​តែ​ពី​ខែ​សីហា ប៉ុន្តែ​ទើប​លេច​ធ្លាយ​នូវ​កម្រង​រូប Screenshot ប៉ុន្មាន​សន្លឹក​លើ​បណ្តាញ​សង្គម Twitter ដោយ​ប្រមាញ់​ពី​ផែន​ទី​ពេញ​និយម​ចំនួន​ ២ រួម​មាន Hijacked ចេញ​ពី Black Ops II និង Nuketown ចេញ​ពី Black Ops បន្ថែម​នឹង Map ល្បី​ផ្សេង​ទៀត​ដូច​ជា Highrise ឬ Shipment នៃ​ហ្គេម Modern Warfare ត្រៀម​មក​ច្របាច់បញ្ចូល​គ្នា​តែ​មួយ។

ពុំ​មាន​ការ​ប្រកាស​កាលបរិច្ឆេទ​ច្បាស់ការ តែ​ចចាមអារ៉ាម​ជឿជាក់​ថា​នឹង​លេច​ចេញ​ក្នុង​អំឡុង​ឆ្នាំ ២០១៨ ដោយ​ដំណាក់កាល​ដំបូង​បើក​ឲ្យ​លេង​ក្នុង​ប្រទេស​ចិន មុន​បើក​ឲ្យ​ទាញ​យក​សាធារណៈ​ក្នុង​ទីផ្សារ​អន្តរជាតិ៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ