វៀតណាម​ កំពង់ជួបវិបត្តិ មាស​ក្លែងក្លាយ “​គុណភាព​ខ្ពស់​” របស់​ចិន​ វាយលុកក្នុងប្រទេស (មានវីដេអូ)

វរៈសេនីយ៍ឯក LE DUY TAN ដែល​ជា​ប្រធាន​ស៊ើបអង្កេត​ករណី​នេះ​ប្រាប់​យ៉ាងខ្លី​ថា ៖ ក្រោយ​ចាប់បាន​មុខសញ្ញា​លក់​មាស​ក្លែងក្លាយ (​មាស​សម្រាប់​លក់ដូរ អាជីវកម្ម ត្រូវ​មាន​បរិមាណ​ពី ៧៥% ឡើង​) នឹង​រឹបអូស​មាស​ដែល​ជនល្មើស​កំពុង​ធ្វើការ​បញ្ចេញ​លក់​តាម​ហាង​មាស​នៅ ហា​ឡុង (Ha Long) ហាណូយ (HANOI) , កាង​នី​ញ (QUANG NINH)… ។​ល​។ នោះ​យើង​បាន​ធ្វើ​ការវិភាគ​ជាក់ស្តែង​ឃើញថា មាន​បរិមាណ​មាស​ត្រឹមតែ ៣០%-៤០% ប៉ុណ្ណោះ ។ វរៈសេនីយ៍ឯក​រូបនេះ​និយាយថា ៖ ប្រភេទ​មាស​ទាំងនេះ ត្រូវបាន​ផលិត​ដោយ​វិធី “​ទំនើប​” សូម្បី​ម៉ាស៊ីន​វាស់ “​អាយុ​មាស​” ក៏​មិន​អាច​ដឹង​បាន​ដែរ ។​

ភ្នាក់ងារ​ម្នាក់​ក្នុង​ក្រុម​ស៊ើបអង្កេត​និយាយថា ៖ “​ជនល្មើស មាន​ល្បិចកល​ស៊ីជម្រៅ​ដោយ​វា​ពុំ​លក់ដូរ​មាស​បរិមាណ​១​កន្លែងៗ​ច្រើន​ទេ ។ ពួក​វា​បាន​ពង្រាយ​បណ្តាញ​លក់​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ជាច្រើន​” ។​

​ម្ចាស់​ហាង​មាស​មួយ នៅ​ខេត្ត​ក្វាង​នី​ញ​ប្រាប់ថា ៖ បច្ចេកទេស​ផលិត​មាស​នេះ​ទំនើប​ណាស់ ហើយ​គេ​មាន​លាយ “​ម្សៅ​ចម្លែក​” ម្យ៉ាង​នៅក្នុង​ពេល​មាស​ស្ថិតក្នុង​សភាព​រាវ ។ ពេល​វា​ចូល​សព្វ​ក្នុង​ល្បាយ​មាស​នោះ ម៉ាស៊ីន​វាស់​អាយុ​មាស ពេល​យក​មក​ពិនិត្យ​គឺ​ផ្តល់​លទ្ធផល​មាស​លើសពី ៩៩% ទៅទៀត ។ ហេតុនេះ​អ្នកធ្វើអាជីវកម្ម​មាស​យូរ ឆ្នាំ​ក៏​ពិបាក​នឹង​រកឃើញ​ដែរ ។ ម្ចាស់​ហាង​នេះ​បន្តថា មាន​ម្ចាស់​ហាង​មាស​មិនតិច​ទេ បាន​ធ្លាក់​ក្នុង​អន្ទាក់​បោកប្រាស់​នេះ ។​

តាម​លោក ហ្វាម​វាំង​តាម (PHAMVAN TAM) អនុប្រធាន​សម្ព័ន្ធ​សមាគម​មាស​ក្រុង​ហូ​ជី​មី​ញ​បាន​ផ្តល់​យោបល់​ថា ៖ “​ពលរដ្ឋ ក៏​ដូចជា​ក្រុមហ៊ុន​ពុំគប្បី​ទិញ​មាស​គ្មាន​ប្រភព​ច្បាស់​លាស់ ។ គប្បី​ទិញ​នៅ​តាម​កន្លែង​មាន​ច្បាប់ មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ។ ព្រោះ​យ៉ាងណា​អាច​មាន​លិខិតស្នាម​សំណង​ដើម្បី​តវ៉ា​”

ដើម្បី​ឲ្យ​ច្បាស់​រឿងនេះ ​សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ