ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការបំពេញការងារសំអាតឲ្យបានម៉ត់ចត់ សំដៅធ្វើយ៉ាងណាឲ្យទីក្រុងព្រះសីហនុទាំងមូលក្លាយជាទីក្រុងស្អាត គ្មានសំរាម។
ក្នុងនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងនូវ ៤ចំណុចសំខាន់ៗ ទាក់ទិនវិធានការប្រមូលសំរាម ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ រួមមាន៖
១. ជំរុញឲ្យបន្ថែមឧបករណ៍ មធ្យោបាយសម្ភារៈចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលសំរាម
២. ត្រូវពង្រាយមធ្យោបាយដឹកជញ្ជូនសំរាមនៅគ្រប់ផ្ទះប្រជាពលរដ្ឋ
៣. ត្រូវមានដេប៉ូសំរាម និងពង្រីកមធ្យោបាយដឹកជញ្ជូនសំរាមទាំងនោះឲ្យបានជាប់ជាប្រចាំ
៤. ជួសជុលផ្លូវទៅកាន់កន្លែងចាក់សំរាមឲ្យបានឆាប់រហ័ស ៕