អត្ថប្រយោជន៍នៃ «ផ្លែញ» គឺជា ឱសថព្យាបាលជំងឺ ដ៏មានប្រសិទ្ធិភាព

ទស្សនៈរបស់អ្នកស្រាវជ្រាវអំពីប្រជាជាតិនិងវេជ្ជសាស្រ្តបុរាណពិតជាមានសារសំខាន់មានលក្ខណៈវិទ្យាសាស្រ្តនិងហ្មត់ចត់។ការស្រាវជ្រាវទាំងនោះពិតជាចាំបាច់ព្រោះថាបច្ចុប្បន្ននេះមានប្រមាណ៦០%នៃឱសថមានប្រភពមកពីធម្មជាតិ។ទោះបីជាមានការខិតខំប្រឹងប្រែស្រាវជ្រាវពីវាស្នាដៃស្រាវជ្រាវពីឱសថបុរាណនៅហាវ៉ៃនៅតែអះអាងថាសមាសធាតុសារធាតុចម្បងនិងប្រសិទ្ធភាពដើម“ញ”នៅតែជាប្រការដ៏អាថ៌កំបាំងនៅឡើយ។

ដើម“ញ”មានឈ្មោះវិទ្យាសាស្រ្តថាMorindaCitrifolia គឺជារុក្ខជាតិស្ថិតក្នុងចំណោមថ្នាក់មានសារធាតុសំខាន់លំដាប់លេខ២ក្នុងចំណោមរុក្ខជាតិឱសថទាំងអស់។មនុស្សបានប្រើប្រាស់វានូវសមាសធាតុរួមទាំងអស់ដែលមាន៖ដើមឬសស្លឹកផ្កានិងផ្លែដើម្បីព្យាបាលជំងឺ។មានជិត៤០រូបមន្តព្យាបាលជំងឺផ្សេងៗគ្នាដែលប្រើប្រាស់ធ្វើជាសមាសធាតុរួមផ្សំដ៏សំខាន់។ក្នុងប្រវត្តសាស្រ្តមនុស្សជាតិធ្លាប់រំឮកការរស់រានមានជីវិតរបស់មនុស្សដែលស៊ីផ្លែ “ញ” នៅពេលប្រឈមមុខជាមួយគ្រោះអត់ឃ្លាន និងជំងឺតម្កាត់ផ្សេងៗ ។

ដើម“ញ”ដុះឡើងខៀវស្រងាត់ក្បែរមាត់សមុទ្រក្នុងកម្រិតខ្ពស់ជាង៣០០ម៉ែត្របើប្រៀបធៀបទៅនឹងផ្ទៃទឹកសមុទ្រ។តំបន់ដែលជកម្អែរភ្នំភ្លើងចាស់គឺជាកន្លែងដែលផ្តល់ការលូតលាស់ដ៏ប្រសើរបំផុតដល់ដើម“ញ”។ដើម“ញ”មានដើមដុះត្រង់ស្លឹកធំមានផ្កាមានផ្លែ។ដើម“ញ”មានព៌ណលឿងមានវិជ្ឈមាត្រ១២សង់ទីម៉ែត្រ។ផ្លែ“ញ”ពេលទុំមានក្លិនពបាកនិងហិតនិងគួរអោយចង់ក្អួត។ចលនាប្រើផ្លែ“ញ”ដើម្បីព្យាបាលជំងឺបានផ្ទុះឡើងនៅអាមេរិកខាងជើងចាបពីឆ្នាំ១៩៩២នៅពេលដែលវេជ្ជបណ្ឌិតម្នាក់ប្រើផ្លែ“ញ”ក្នុងការព្យាបាលរោគមហារីកសុដន់អោយប្រពន្ធរបស់ខ្លួននឹងទទួលបានូវលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើល ។ ចាប់ពីពេលនោះមកគ្រូពេទ្យរូបនេះបានណែនាំមនុស្សរាល់គ្នាអោយដាំដើម “ញ” សំរាប់ព្យាបាលជំងឺ និង សម្រាប់នាំចេញ ។

លែ “ញ” ត្រូវបានគេសម្ងួតកិនជាម្ស៉ៅនិងច្រកជាគ្រាប់ Capsule ប្រើប្រាស់យ៉ាងទូលំទូលាយនៅអាមេរិក​ និងកាណាដា ។ ប្រសិទ្ធិភាពផ្នែកឱសថសាស្រ្តនៃផ្លែ “ញ”មានការស្មុគស្មាញនិងនៅមានអាថ៌កំបាំងនៅឡើយ។តាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមសិក្សាពីរោគមហារីកអាមេរិកនាខែឧសភាឆ្នាំ១៩៩២ អោយបានដឹងថាកណ្តុរកើតរោគមហារីកសួតយ៉ាងធ្ងន់ធ្ងរអាចមានជីវិតរស់នៅបានយូរជាងមុនកាលបើអោយវាស៊ីផ្លែ“ញ”។ប្រភពព៌តមានមួយនៃទស្សនាវដ្តីវេសាស្រ្តមហាសមុទ្រប៉ាស៊ីហ្វិកបានបង្ហាញថា “ញ” មានប្រសិទ្ធភាពទៅលើបាក់តែរី M, Polygenes, E coli, Ps aeruginosa ។

ថ្មីៗនេះការស្រាវជ្រាវរបស់មហាវិទ្យាល័យHawaiiបានបង្ហាញអោយឃើញថាមានប្រសិទ្ធភាពផ្នែកគ្លីនិកយ៉ាងល្អប្រសើរសម្រាប់ជំងឺលើសឈាម ចុកពោះយ៉ាងខ្លាំង រលាកនិងមហារីកក្រពះ រោគឆាបចាស់ មហារីកសុដន់ និង មហារីក Retina ។បណ្ឌិត ហ្សូសេហ្វ បែក( Dr. Josep Betz) ជំនាញការរបស់​ FDA (ស្ថាប័នគ្រប់គ្រងម្ហូបអាហារនិងឱសថអាមេរិក)បានអោយដឹងថា“ញ”មានប្រសិទ្ធភាពរារាំងដល់ការលុកលុយរបស់បាក់តេរី និងវីរុស បន្ថយការឈឺចាប់ និងធ្វើអោយស្ងប់អារម្មណ៍ ។ ​

ឆ្នាំ១៩៩៣ក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យKeo(ជប៉ុន)បានចម្រាញ់ចេញនូវសារជាតិAnthraquirnoneពីផ្លែ“ញ”មានប្រសិទ្ធភាពបន្ថយនូវចំនួនកោសិកាក្នុងរោគមហារីក K-as-NRK ។

ការស្រាវជ្រាវកំពុងបន្តទៀតយ៉ាងយកចិត្តទុកដាក់ ។ទន្ទឹមនឹងនោះដើម“ញ”បានក្លាយជាឧស្សាហ៍កម្មដ៏ល្បីល្បាញរបស់អ្នកនៅហាវ៉ៃ ។ដើ​​មឈើថ្មីនេះកំពុងត្រូវគេដាំឆ្លាស់គ្នាជាមួយរុក្ខជាតិឧស្សាហ៍កម្មដ៏ទៃទៀត ។ អ្នករស់នៅហាវ៉ៃមានឈ្មោះល្បីល្បាញដោយសារ ដើម “ញ” ។

ប្រសិទ្ធភាពផ្នែកឱសថសាស្រ្តដើម “ញ”

​ការស្រាវជ្រាវទាំងឡាយបានចាប់ផ្តើមនៅឆ្នាំ ១៩៧២ សំដៅស្វែងយល់ពីប្រសិទ្ធភាពផ្នែកឱសថសាស្រ្តនៃសារធាតុចម្បងរបស់ ដើម “ញ” ។ លទ្ធផលដែលទទួលបានបង្កអោយមានការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានអ្នកស្រាវជ្រាវ តែការវិភាគពីសមាសធាតុរបស់ ដើម “ញ” អោយបានល្អិតល្អន់គេនៅត្រូវការពេលេវេលាជាច្រើនទៀត។សារធាតុចម្បងរបស់វាមិនទាន់ប្រាកដថាស្ថិតក្នុងដើមឬក៏ក្នុងផ្លែហើយពេលខ្លះទាល់តែយកទៅស្ងោរឬត្រាំស្រាទើបដឹង។

សមាសធាតុដែលគេចាប់អារម្មណ៍បំផុតគឺប្រសភេទAlkaliodដែលមានឈ្មោះXeronineដូចទៅនឹងសារធាតុដែលគេស្រាជ្រាវឃើញក្នុងផ្លែម្នាស់ ។ ម្យ៉ាងទៀតក្នុង ដើម “ញ” មានអងហ្ស៊ីម (Enzyme) ម្យ៉ាងដែលពេលវាធ្វើសកម្មភាពនិងបង្កើតចេញនូវ Xeronine BI Proxeronine ។

​ប្រសិទ្ធភាពដែលគេធ្លាប់ដឹងពី Xeronine គឺសំរបសំរួលរចនាសម្ព័ននិងទម្រង់ម៉ូលេគុលនៃប្រូតេអ៊ីនពិសេសមួយចំនួនក្នុសរីរាង្គ ។ ​ម្យ៉ាងទៀតការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញថា “មើមយ៉ិនស៊ិន” និង “ញ” អាចជួយអោយកោសិកាសរសៃប្រាសាទឆ្លើយតបបានល្អប្រសើរ ជាមួយសារធាតុបន្ថយការឈឺចាប់ Endogenous ដែលគេស្គាល់តាំងពីយូរគឺ Endogenous ។ និយាយជារួមក្រៅពីប្រសិទ្ធភាពរួមដូច Alkaliod “ញ” នៅអាចជួយបំប៉នសុខភាពជួយដល់ការការពារជំងឺសរសៃប្រាសាទបេះដូងជាដើម ។ ម្ស៉ៅ “ញ” កំពុងត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅអាមេរិកខាងជើងសំរាប់បំប៉នសុខភាពការពារជំងឺតម្កាត់ផ្សេងៗ។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ