អាចម៍ផ្កាយ​ចម្លែកមួយ នឹងហោះមកកៀក​ភពផែនដីនៅខែវិច្ឆិកាខាងមុខនេះ!

(អាមេរិក)៖ នាខែក្រោយ​អាចម៍ផ្កាយមានរូបរាង​យ៉ាងចម្លែកមួយ ប្រៀបដូច​ជាក្បាលខ្មោច នឹងត្រូវបានហោះ​ឆ្លងកាត់ភពផែនដី ក្នុងគម្លាតមួយយ៉ាងកៀកមិនធ្លាប់មាន ប៉ុន្តែនឹងមិន​បង្កការភ័យ​ខ្លាចអ្វីមួយនោះ​ឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹក​ថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។

អាចម៍ផ្កាយ​ខាងលើមានឈ្មោះ​ផ្លូវការថា 2015 TB145 ត្រូវបានគេ​ប្រទះឃើញកាល​ពីឆ្នាំ២០១៥ នៅពេលវាបាន​ហោះមកកាត់ភព​​របស់​យើង នៅចម្ងាយ​ត្រឹម ៤៨៦,០០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ខណៈការធ្វើ​ដំណើរមកកៀក​ជាថ្មីម្តងទៀតរបស់វា នាខែវិច្ឆិកាខាង​មុខនេះ នឹង​មិន​មានរយៈចម្ងាយជិត​ដូចឆ្នាំ២០១៥ ឡើយ ដោយវា​នឹងហោះកាត់ផែនដី​នៅចម្ងាយ​៣៨លានគីឡូម៉ែត្រ​ឯណោះ​ គឺស្មើនឹងមួយភាគ​បួននៃ​ចម្ងាយរវាងផែន​ដី និងព្រះអាទិត្យ។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្ត​បានឆ្លៀតឱកាសថតយក​រូបភាពមួយចំនួន នៃអាចម៍ផ្កាយ 2015 TB145 នៅពេលវាបាន​ធ្វើដំណើរ​ឆ្លង​កាត់ផែនដី​យើងជាលើកដំបូង​កាលពីឆ្នាំ២០១៥ ហើយបើយោង​តាមរូបភាពទាំងនោះ ដុំថ្មអវកាសរាង​មូលនេះ ហាក់​ដូចមាន​​ប្រហោង​ភ្នែក និង​ប្រហោង​ច្រមុះ ប្រៀបដូចឆ្អឹកក្បាល​ខ្មោចអ៊ីចឹងដែរ ដោយយ៉ាង​ហោចណាស់​បើយើង​មើលពីជ្រុងមួយ​ចំនួន ដើម្បីលេចចេញជាទិដ្ឋភាពដូចការរៀបរាប់។

បើ​តាម​ការ​សិក្សាពីឆ្នាំ២០១៧ អាចម៍ផ្កាយ 2015 TB145 មានមុខកាត់​​​ប្រហែល ៦២៥ម៉ែត្រ ហើយ​បន្ទាប់​ពីខែក្រោយ វានឹងមិនហោះ​កាន់​ផែន​ដី​​ទៀត​ឡើយ រហូត​ទាល់តែដល់ឆ្នាំ២០៨២ ឯណោះ។ សម្រាប់គម្លាតជិត ៥សែនគីឡូម៉ែត្រនេះ គឺឆ្ងាយជាង​គម្លាតរវាងផែនដីនិងព្រះច័ន្ទរហូតដល់ជាង ១សែនគីឡូម៉ែត្រ ប៉ុន្តែវាអាចចាត់ទុកថាជិត ព្រោះបើសិនជាអ្នកមានតេឡេស្កូប ឬកែវយឺតល្មមៗ គឺអាចអង្កេតឃើញវាបាននៅថ្ងៃនោះ៕

គួររំលឹកទៀតថា គម្លាត​ខាងលើនេះ​មិនត្រូវបាន​ចាត់ទុកថា កៀកផែនដី​ខ្លាំងបំផុតនោះឡើយ បើយើងប្រៀបធៀប​ទៅនឹងអាចម៍​ផ្កាយ Ryugu ដែលមាន​ប្រវែងខ្លួនជាង ៨០០ម៉ែត្រ ដែលនឹងហោះ​មកកៀកផែនដី​នៅក្នុងឆ្នាំ២០២៩ នៅក្នុងគម្លាត​តែជាង ៣០,០០០គីឡូម៉ែត្រនោះ។ Ryugu ទើបជាក្តីព្រួយបារម្ភ​ពិតប្រាកដសម្រាប់​មនុស្សលើ​ផែនដី ហើយប្រទេសជប៉ុន​​ក៏មានយាន​មួយ​ចំនួន កំពុងធ្វើការសិក្សា​ពីវាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9