Pep បដិសេធ​​​​នាំយក Mbappe មក​កាន់ Man City មុន​ពេល​ឈ្នះ Hoffenheim ២-១ ក្នុង Champions

(ហែមបឺក)៖ កីឡាករវ័យក្មេងនៃក្រុមជម្រើសជាតិបារាំង Kylian Mbappe និងជាកីឡាកររបស់ក្លឹប Paris Saint-Germain បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងលីគ Ligue 1 សម្រាប់រដូវកាលថ្មីនេះ ខណៈអ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានបដិសេធចំពោះព័ត៌មានដែលបានលើកឡើងថា Mbappe ដែលមានវ័យ ១៩ឆ្នាំនឹងផ្ទេរមកលេងនៅក្លឹបរបស់លោក ដោយរួមបញ្ចូលទាំងការលក់កីឡាករ Raheem Sterling ដើម្បីបង្គ្រប់លុយ ដែលការលើកឡើងនេះមុន Man City ត្រូវជួបម្ចាស់ផ្ទះ Hoffenheim ក្នុង UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩។

នៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់អតីតអ្នកចាត់ការក្លឹប Barcelona និង Bayern Munich លោក Guardiola រូបនេះបាននិយាយថា «រឿងនេះមិនអាចទៅរួចទេ ជួនកាលខ្ញុំមិនយល់សោះថាតើព័ត៌មានបែបនេះមានប្រភពមកពីណា ខណៈក្លឹប Man City មិនមានលទ្ធភាពនៃហិរញ្ញវត្ថុ ហើយបើមាន ក៏យើងមិនចំណាយច្រើនចំពោះ Mbappe ដែរ ដូច្នេះរឿងនេះគឺមិនអាចកើតឡើងឡើយ»។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតលើកទី២ ដែលក្លឹបក្រុមជើងឯកអង់គ្លេស Man City ទើបរកបាន ៣ពិន្ទុ ក្រោយយកឈ្នះ Hoffenheim ២-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុនៃពូល F ស្របពេល Lyon បានត្រឹម ១ពិន្ទុ ពេលស្មើគ្នាជាមួយក្រុមភ្ញៀវ Shakhtar Donetsk ដោយលទ្ធផល ២-២៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ