• ទៀតហើយ! ម្សិលមិញ​នេះ​ក្រសួង​អប់រំ​ ប្រកាសលទ្ធផលប្រឡងគ្រូ ហើយមានបេក្ខជនម្នាក់កើតឆ្នាំ ​២៩៨៩

    កាល​ពី​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ធ្វើ​ការ​ប្រកាស​លទ្ធផល​ប្រឡង​ជ្រើស​រើស​គ្រូ​កម្រិត​ឧត្ដម ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​អង្គភាព​នានា។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នោះ គឺ​បេក្ខជន​ម្នាក់​​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​វត្ត​កោះ បន្ទប់​លេខ​២១៤ លើ​មុខ​វិជ្ជា​គណិត​វិទ្យា ត្រូវ​បាន​ក្រសួង​ដាក់​ថា កើត​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២៩៨៩។

    យ៉ាង​ណា​ក្ដីបេក្ខ​នារី​រូប​នោះ មិន​បាន​ប្រឡង​ជាប់​ឡើយ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​បេក្ខជន ដែល​ជ្រើសរើសក្របខណ្ឌ ខេត្ត​កោះកុង​រូប​នេះ មានឆ្នាំកំណើតនៅអនាគតកាលរហូតដល់២៩៨៩។ បញ្ហា​នេះ​ត្រូវ​បាន​គេលើក​ឡើង​ថា អាច​បណ្ដាល​មក​ពី​ករណី​កុំព្យូទ័រ​ខុស​បច្ចេកទេស ព្រោះ​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មាន​ខ្លះ​ត្រូវ​បាន​ក្រសួង​ដាក់​ថា​កើត​នៅ​ឆ្នាំ​២០០ ដែល​ស្ថិត​ក្នុង​សម័យ​អង្គរ​ទៀត​ផង៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ