កំពូលព្យុះ Walaka និង Kong-rey ទើបបង្ហាញខ្លួនក្នុងពេលតែមួយនៅសមុទ្រប៉ាស៊ីហ្វិក ត្រូវបានវាយតម្លៃថាជាព្យុះពីរដែលមានកម្លាំងខ្លាំងបំផុតលើភពផែនដីគិតមកត្រឹមខណៈពេលនេះ។
តាមក្រុមអ្នកឧតុនិយមអាមេរិក ពេលនេះនៅតំបន់សមុទ្រប៉ាស៊ីហ្វិកកំពុងមានវត្តមានកំពូលព្យុះពីរខ្លាំងបំផុតលើផែនដី(គិតត្រឹមខណៈពេលនេះ)គឺ ៖ កំពូលព្យុះWalaka និង Kong-rey ។
ក្នុងនោះតាមការវាយតម្លៃចំពោះព្យុះ Walaka របស់ស្ថាប័នព្យុះប៉ាស៊ីហ្វិក គឺគិតត្រឹមល្ងាចថ្ងៃទី១ខែតុលា ព្យុះWalaka បានបង្កើនល្បឿនយ៉ាងឆាប់ ប្រែក្លាយជាកំពូលព្យុះដែលមានកម្លាំងខ្យល់ខ្លាំងបំផុតដល់ទៅ257km/h ស្ថិតក្នុងកម្រិត៥ តាមរង្វាស់ព្យុះ Saffir-Simpson ។
ពេលនេះព្យុះខាងលើកំពុងបាញ់ឆ្ពោះទៅកាន់ប្រជុំកោះ Hawaii។ចំពោះកំពូលព្យុះKong-rey ដែលមានវត្តមាននៅសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិច ក្រុមឧតុនិយមឱ្យដឹងថា វាកំពុងស្ថិតនៅកម្រិត4 Saffir-Simpson ដែលមានកម្រិតខ្យល់ខ្លាំងបំផុត249km/h ។
Gizmodo បានហៅកំពូលព្យុះដែលមានវត្តមានក្នុងពេលតែមួយនៅប៉ាស៊ីហ្វិក គឺជាកំពូលព្យុះ«សត្វចម្លែក» ។តាមការព្យាករណ៍របស់សេវាឧតុជាតិនិយមអាមេរិកAccuWeather ព្យុះKong-rey អាចជះឥទ្ធិពលខ្លាំងទៅលើជប៉ុន តៃវ៉ាន់ចិន និងកូរ៉េខាងត្បូង៕