• ទេសភាព ក្រុងព្រះសីហនុ នៅវេលាម៉ោង ២:០០ រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ពិតជាស្អាតប្លែក

    ឃើញថាមានសំរាមជាច្រើនកក់កុញពេញផ្លូវអូរ១ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បញ្ហាសំរាមកក់កុញពាល់ពេញផ្លូវបែបនេះ ដោយសារតែពលរដ្ឋខ្លះទៅទុកដាក់ត្រឹមត្រូវបានល្អ ចំណែកឯពលរដ្ឋខ្លះទៀតទៅទុកដាក់មិនបានត្រឹមត្រូវ ទើបបន្ទាប់ពីមេឃភ្លៀង១មេកាលពីវេលារសៀលនេះ ទើបបណ្តាលអោយទឹកហូរចេញពីផ្លូវតូចចូលទៅភូមិដ្ឋានពលរដ្ឋក្បែនោះក៍ហូរលាយឡំនាំយកសំរាមជាច្រើនបានមកកក់កុញរាយប៉ាយពាល់ពេញផ្លូវបែបេនេះ ។

    ដោយការបញ្ជាក់របស់ពលរដ្ឋរស់នៅក្បែនោះប្រាប់ថា ដោយសារតែសំរាមទាំងអស់នេះភាគច្រើនគឺជាសំរាមរាយប៉ាយដែរពេលភ្លៀងម្តងៗគេសង្កេតឃើញថាសំរាមជាច្រើនបានហូរចេញពីច្រកផ្លូវតូចក្បែនោះ ទើបបណ្តាលអោយសំរាមកក់កុញបែបនេះឯង ពលរដ្ឋបន្តទៀតថាពេលខ្លះទៀតក៍ដោយសារតែរថយន្តដឹកសំរាមមកយកយឺតពុំទាន់ពេលទាន់វេលាឡើយ។

    សូមបញ្ជាក់ថាទាក់ទងរឿងសម្រាមនេះ សម្ថកិច្ចក្រុងព្រះសីហនុហាក់ដោះស្រាយបញ្ហាគ្មានប្រសិទ្ធិភាពទាល់តែសោះ បើទោះបីក្រុមការងារខេត្តធ្លាប់ប្រកាស់បីចំណាត់ការជាច្រើនដង ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងសោភ័ណ្ឌភាពក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ