• គួរស្នេហ៍ឆ្គួតៗ! ខឹងគ្នាឯងសោះ ស្រាប់តែបើកឡាន បុកបំបាក់ដៃស្ពានអ្នកលឿង ឡើងចុះៗ…ធ្វើដូចរបស់ម្តាយគាត់ !

    មានរឿងដ៏គួរឲ្យហួសចិត្តមួយ ដែលមានបង្ហោះតាមបណ្តាញសង្គមហ្វេសបុក កូនពៅ អ្នកជំនួញក្នុងព្រៃ ដើម្បីឲ្យជួយចែករំលែកវីដេអូមួយ ដែលបង្ហាញពីសកម្មភាពបំផ្លិចបំផ្លាញសម្បត្តិជាតិ របស់គូស្នេហ៍មួយគូ។

    តាមរយៈអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មានឡានម៉ាក Hyprid មួយគ្រឿង ដែលកំពុងធ្វើដំណើរសុខៗ ស្រាប់តែឈប់ឡានកណ្តាលផ្លូវ ហើយព្យាយាមបើកបុក បង្កាន់ដៃនៅសងខាងឡាន ធ្វើឲ្យខ្ទេចបង្កាន់ដៃនោះ។

    បើតាមវីដេអូ Live នោះបញ្ជាក់ថា ស្ថិននៅផ្លូវចុះពីលើស្ពានអ្នកលឿង ហើយដោយសារមានការឈ្លោះប្រកែកគ្នារឿងក្នុងគ្រួសារក្នុងឡាន ទើបបុរសម្នាក់នោះឆេវឆាវ ឈប់ឡានកណ្តាលផ្លូវ ព្យាយាមបើកឡានបំបុកកំទេចតែម្តង លុះមានមនុស្សម្នាចោមរោមក៏បើកឡានរត់តែម្តង។

    ចង់ដឹងច្បាស់យ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ