• ផ្លែម្រះ (Bitter Melon) ជាអាហារបរិភោគនិង​ក៏ជាថ្នាំឱសថ ដ៏ល្អបំផុតសម្រាប់សុខភាព

    ផ្លែម្រះ (Bitter Melon) – មនុស្សទូរទៅមិនចូលចិត្តរសជាតិល្វីងទេ ប៉ុន្តែអាហារល្វីងមួយចំនួនបែរជាត្រូវបានមនុស្សនិយមបរិភោគតាំងពីយូរយារមកហើយ ដោយអាហារទាំងនោះមានដូចជាម្រះជាដើម ដែលមានគុណប្រយោជន៍ផ្នែកអាហារនិងផ្នែកឱសថយ៉ាងក្រាស់ក្រែល។

    រសជាតិល្វីងរបស់ម្រះមានគុណសម្បត្តិជាច្រើនប្រការ ដូចជាជួយសម្រួលធាតុក្នុងរាងកាយ​និងបណ្តេញជាតិពុល។ ជនជាតិចិនមានជំនឿថាទឹកម្រះគឺជាថ្នាំព្យាបាលដំបៅរលួយមាត់និងជំនួយឈាមរដូវ។ ម្រះគឺជាឱសថត្រជាក់ដែលសមស្របយកទៅធ្វើអាហារសម្រាប់មនុស្សដែលកំពុងស្រៀស្រាវឈឺឆ្អឹងឆ្អែងរកកល់គ្រុន។ ក្រោយពេលបរិភោគម្រះវានឹងជួយបញ្ចុះធាតុកំដៅក្នុងរាងកាយនិងកាត់ស្លេស្ម៍។

    តាមរយះការសិក្សាផ្នែកវិទ្យាសាស្រ្ត​គេរកឃើញថានៅក្នុងផ្លែនិងគ្រាប់ម្រះមានសារធាតុដែលមានគុណសម្បតិ្តជួយបញ្ចុះជាតិស្ករនៅក្នុងឈាមហើយទឹម្រះកិនស្រស់ៗមានគុណសម្បតិ្តជួយកាត់បន្ថយការបឺតយកជាតិគ្លុយកូស និង បង្កើនអ៊ិនសូលីនដែលស្របធ្វើភេជ្ជៈ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ រសជាតិល្វីងរបស់ម្រះកើតចេញពីសារធាតុ អាល់ខាឡាយដ៏ (Alkadoid) មួយប្រភេទដែលមានគុណសម្បតិ្តជួយចំរើនអាហារ (ពិសាបាន) និងធ្វើជាថ្នាំបញ្ចុះសារធាតុនេះអាចរលាយបាននៅពេលម្រះប៉ះនឹងកំដៅ ឬពេលប្រឡាក់នឹងអំបិល។

    ក្នុងការធ្វើអាហារយើងគួរប្រើផ្លែម្រះខ្ចី ព្រោះវាមិនសូវល្វីងនិងមានសាច់ស្រួយឆ្ងាញ់ជាងផ្លែចាស់។ វិធីពិនិត្យមើលម្រះចាស់ឬខ្ចី គេត្រូវពិនិត្យមើលគ្រាប់របសវា ហើយបើគ្រាប់របស់វាមានព៌ណក្រហមបញ្ជាក់ថាម្រះនោះវាចាស់ហើយ។ ម្រះចាស់គួរយកទៅធ្វើម្ហូបស្ងោរដោយមិនបិទគម្របឆ្នាំង រហូតដល់ពុះឆ្អិនដើម្បីកុះអោយល្វីង។ ​ម្រះអាចចាត់ទុកថាបន្លែល្វីងប្រភេទថ្នាំ ដូច្នេះអ្នកដែលមិនចូលចិត្តរសជាតិល្វីងគួរសាកល្បងរៀនហូបសាកមើល ព្រោះវាមានប្រយោជន៍ច្រើនណាស់។ ជួនកាលបច្ចេកទេសធ្វើអាហារខ្លះអាចជួយអោយវាមានរសជាតិឆ្ងាញ់រហូត​ លុបបាត់ជាតិល្វីងអស់។ បើអ្នកមិនដឹងថាគួរថាធ្វើអាហារម្រះបែបណាអោយឆ្ងាញ់ទេ ចូរសាកល្បងតាមបញ្ជីរាយមុខម្ហូប  ញាំម្រះនេះមើលអ្នកនឹងបានៃឃើញថាម្រះល្វីងក៏អាចធ្វើអោយឆ្ងាញ់អាណ្តាតស្ទើរមិនគួរអោយជឿ។

    ទឹកម្រះធ្វើអោយស្បែកស្រស់ស្អាត

    គ្រឿងផ្សំ

    ផ្លែម្រះពណ៌-សកន្លះផ្លែ ម្ទេសប្លោកខ្ចី (ផ្លែវែង) កន្លះផ្លែ ផ្លែប៉ោមខ្ចី១ជ្រុង  (១ផ្លែពុះជា៤)  ផ្លែម្នាស់១ចំណិត (១ផ្លែពុះជា៨) និងទឹកឃ្មុំសមល្មម។

    វិធីធ្វើ

    ១- ម្នាស់និងប៉ោមខ្ចីត្រូវចិតសំបក និងលាងទឹកអោយស្អាត។ បន្ទាប់មកហាន់ជាចំណិតស្តើងៗ ទើបចាក់ចូលទៅក្នុងឧបករណ៍កិនផ្លែឈើនិងក្រឡុកទាល់តែម៉ដ្ឋខៃទុកសម្រាប់ប្រើការ។

    ២- ផ្លែម្រះនិងម្ទេសប្លោកខ្ចីខ្វេះគ្រាប់ចេញ និងលាងទឹកអោយស្អាត បន្ទាប់មកត្រូវហាន់ជាកង់ៗ ទើបចាក់ចូលក្នុងឧបករណ៍ច្របាច់ផ្លែឈើត្រងយកទឹកទុកប្រើការ។

    ៣- ចាក់ទឹកបន្លែផ្លែឈើទាំងបួនមុខចូលគ្នានិងកូរអោយសព្វ។ បន្ទាបមកចាក់ទឹកឃ្មុំទៅតាមចំណង់ចំណូលចិត្តទុកជាការស្រេច។

    អាថ៌កំបាំងនៃស្បែកភ្លឺថ្លា

    ផ្លែម្រះគឺជាប្រភេទបន្លែដែលមានគ្រប់តែរដូវ។ ថ្វីត្បិតតែវាមានជាតិល្វីងបនក្តីប៉ុន្តែក្រោយផ្នែកវិទ្យាសាស្រ្តបានស្រាវជ្រាវរួចមកបានបញ្ជាក់ថា នៅក្នុងផ្លែម្រះមានសារធាតុម្យ៉ាងផ្តល់ផលប្រយោជន៍ច្រើន ក្នុងការបណ្តុះកោសិការស្បែកថ្មីដែលអាចអោយស្លាកស្នាមរបួសឬដំបៅឆាប់ជាសះស្បើយ។

    មិនថាតែទទួលទានទឹកម្រះឬក៏ទទួលទានផ្លែម្រះស្រស់នោះទេគឺសុទ្ធតែជួយបង្កើននូវស្រទាប់ស្បែកអោយកាន់តែមានពណ៌សម្បុសស្រស់ថ្លានិងអាចបង្កើតល្បឿនបំបាត់នូវភាពជាំខ្មៅទៀតផង។ ដោយបានគួបផ្សំជាមួយនិងម្ទេសផ្លោកខ្ចីនិងផ្លែម្នាស់ ដែលជាប្រភេទបន្លែផ្លែឈើជួយប្រឆាំងនិងជាតិអុកស៊ីតកម្មដែលក្នុងរាងកាយ ហើយក៏អាចបង្កើននូវល្បឿននៃចរន្តឈាមនៅតាមស្រទាប់ស្បែក ដែលអាចការពារមិនអោយកើតអុតស្វាយទៀតផង។ ម្យ៉ាងទៀតប្រសិនបើលោកអ្នកបានទទួលបញ្ចុះកំដៅនិងត្រជាក់ស្រួលខ្លួន ប៉ុន្តែបើលោកអ្នកដែលមានជំងឺក្រពះគឺមិនគួរគប្បីទទួលទានឡើយ។ cambosport

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ