ការដុះក្បាលពោះ គឺជាបញ្ហាដល់សុខភាព ទាំងបុរសនិងស្ត្រី។ អ្នកជំនាញការបានបញ្ជាក់ថា ការដុះក្បាលពោះ គឺមិនមែនជារឿងត្រូវសើចទេ។
ការដុះក្បាលពោះខ្លាំងបានបង្កើតនូវបញ្ហាមួយចំនួនដល់សុខភាពដូចជា៖
- ជំងឺបេះដូង
- ជំងឺលើសឈាម
- ជំងឺដាច់សរសៃឈាមខួរក្បាល
- ជំងឺមហារីកមួយចំនួន
- ជំងឺទឹកនោមផ្អែមប្រភេទ២
- ស៊ាំនឹងអាំងស៊ុយលីន
- មានជាតិខ្លាញ់(triglycerides)ខ្ពស់
- មានកូលេស្តេរ៉លល្អ(HDL)ទាប
- បណ្តុំរោគសញ្ញាមេតាបូលីក
- គេងអត់ដកដង្ហើម
តើយើងត្រូវធ្វើដូចម្តេចគេចផុតពីការដុះក្បាលពោះ?
១. រូបមន្តធ្វើភេសជ្ជៈមួយប្រភេទអាចជួយសម្រកក្បាលពោះក្នុងរយៈពេល ៧ថ្ងៃ ព្រមទាំងផ្តល់អត្ថប្រយោជន៏ជាច្រើនផ្សេងទៀតដូចជា៖ ជួយពង្រឹងខួរក្បាល, ការចងចាំ, ភ្នែក និងការស្តាប់។
រូបមន្ត៖
- រំដេង ១២៥ក្រាម
- ក្រូចឆ្មា ៣គ្រាប់
- ទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ
- ម្សៅដើមយីហ៊ុប (cinnamon) ២ស្លាបព្រាកាហ្វេ
- ខ្ញី ១ដុំ
វិធីធ្វើ៖
- ហាន់រំដេង និងខ្ញីជាបន្ទះស្តើងៗ
- កិនវាបញ្ចូលគ្នា
- យកគ្រាប់ក្រូចឆ្មាចេញ រួចលាយវាបញ្ចូលជាមួយនឹងរំដេង និងខ្ញីកិនរួច
- បន្ទាប់មកច្របល់វាចូលគ្នាទាំងអស់ម្តងទៀត និងបន្ថែមទឹកឃ្មុំ ៤ស្លាបព្រាកាហ្វេ និងម្សៅឧបឈើយ ២ស្លាបព្រាកាហ្វេបញ្ចូលគ្នា
អត្ថប្រយោជន៏៖
- រំដេងជាគ្រឿងទេសដ៏ពេញនិយម។ វាមានផ្ទុកនូវវីតាមីនC, B1, B6, B2, ប៉ូតាស្យូម, ជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម, និងផូស្វ័រ។
- វាមានប្រសិទ្ធិភាពនៅពេលលាយបញ្ចូលជាមួយនឹងអាហារសម្បូរជាតិខ្លាញ់ ព្រោះវាអាចជួយសម្រួលដល់ការរំលាយអាហារ។
- វាជួយកម្ចាត់សារធាតុកខ្វក់ និងជាតិពុលចេញពីរាងកាយរបស់អ្នក។
- វាមានប្រសិទ្ធិភាពប្រឆាំងនឹងការអស់កម្លាំង និងជាអាហារសម្រាប់ព្យាបាលអ្នកកើតជំងឺទឹកនោមផ្អែម។
- វាក៏អាចជួយកម្ចាត់បាក់តេរីនៅក្នុងពោះវៀនផងដែរ។
ពិសារភេសជ្ជៈនេះ ១ស្លាបព្រាបាយឲ្យបាន ២ដង ក្នុង ១ថ្ងៃជារៀងរាល់ថ្ងៃ មុនពិសារអាហារ ឬមុនពេលចេញទៅធ្វើលំហាត់ប្រាណ។ បន្ទាប់ពីពិសារវាបានរយៈពេល ៣សប្តាហ៏ សម្រាក ៣ថ្ងៃសិន។
២. ធ្វើការសម្រកជាតិខ្លាញ់នៅត្រង់ក្បាលពោះក៏ដូចជាកន្លែងផ្សេងទៀតនៃរាងកាយដែរវាមានគោលការណ៍ជាមូលដ្ឋានដូចគ្នា។
- បន្ថយកាឡូរី៖ សូមធ្វើអោយខ្លួនរបស់អ្នកស្គមទៅតាមទំហំមួយដែលសមស្រប។ សូម ជំនួសអាហារធម្មតាជាមួយនឹងអាហារដែលផ្តល់នូវសុខភាពដែលផ្សំពី កាឡូរី តិច។
- បង្កើននូវលំហាត់ប្រាណ៖ ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើន Department of Health and Human Services បានណែនាំអោយមានការធ្វើលំហាត់ប្រាណយ៉ាងតិចណាស់១៥០នាទីក្នុងមួយស ប្តាហ៍ ឬ៧៥នាទី។
បន្ទាប់ពីអ្នកបញ្ចុះនូវទម្ងន់បានហើយ, សូមរក្សាទម្ងន់នោះអោយបានថេរជាមួយ នឹង ការញុំាអាហារដែលផ្តល់នូវសុខភាព និងលំហាត់ប្រាណជាទៀងទាត់។