• ខ្សែ​បម្រើ​វ័យក្មេង Jadon Sancho មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ Bundesliga

    (ដតម៉ាន់)៖ កីឡាករខ្សែបម្រើវ័យក្មេង សញ្ជាតិអង់គ្លេស Jadon Sancho កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាលថ្មីនេះ ក្រោយរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយក្លឹប Borussia Dortmund ក្នុងនាមជាកីឡាករដែលមានប្រភពចេញពីឈុតយុវជនរបស់ក្លឹប Watford និង Manchester City ដែលបានផ្ទេរទៅលេងក្នុងលីគ Bundesliga កាលពីខែសីហា ឆ្នាំ២០១៧។

    Jadon Sancho ជាកីឡាករខ្សែបម្រើមានវ័យ ១៨ឆ្នាំត្រូវបានក្លឹប Dortmund ទិញពី Man City ក្នុងតម្លៃ ៨លានអឺរ៉ូ កាលពីឆ្នាំ២០១៧ តែបច្ចុប្បន្ននៅមិនទាន់បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ឲ្យ Dortmund នៅឡើយ និងបន្តចូលលេងជាកីឡាករបម្រុង ហើយគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រ និងរកបាន ១គ្រាប់ផងដែរឲ្យក្លឹប Dortmund។

    បញ្ជាក់ផងដែរថា បច្ចុប្បន្ន Sancho ជាសមាជិកឈុតយុវជន U19 របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលបានទាក់ទាញការចាប់អារម្មណ៍របស់សហព័ន្ធបាល់ទាត់អង់គ្លេស គ្រាដែលរូបគេអាចរកបាន ៣គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ២គ្រាប់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អ៊ីរ៉ុប U17 កាលពីឆ្នាំ២០១៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ