ចម្រៀង​ថ្មី «សូមស្វាគមន៍​ទីក្រុង​ភ្នំពេញ» ច្រៀង​ដោយ​កូនប្រុស​ទាំង​បីរបស់ ព្រាប សុវត្ថិ បង្ហាញ​ពីសម្រស់​ទីក្រុង​ដ៏អស្ចារ្យរបស់​កម្ពុជា (មានវីដេអូ)

(ភ្នំពេញ)៖ ពិតជាធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងស្នាដៃចម្រៀងរួមគ្នាថ្មីមួយ ច្រៀងដោយកូនប្រុសទាំងបី របស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ មានចំណងជើងថា «សូមស្វាគមន៍ទីក្រុងភ្នំពេញ»។ បទនេះគេសង្កេតឃើញថា ទើបតែចេញម្សិលមិញសោះ តែទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ព្រោះមានអ្នកចូលទស្សនា រាប់ពាន់នាក់ទៅហើយ។ អ្វីដែលសំខាន់ ក្នុងវីដេអូនៃចម្រៀងថ្មីនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីការអភិវឌ្ឍន៍ ភាពរីកចម្រើនជឿនលឿន ឥតឈប់ឈររបស់កម្ពុជា។

បទថ្មី «Welcome to Phnom Penh» ឬ «សូមស្វាគមន៍មកទីក្រុងភ្នំពេញ» ជាការច្រៀងរួមគ្នា ពីសំណាក់តារាចម្រុងប្រុសចំណូលថ្មី របស់ហង្សមាស គឺលោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ មុនីនាគ និងលោក សុវត្ថិ សិរីវុឌ្ឍ។ មិនត្រឹមតែសំនៀងរបស់អ្នកទាំងបី ពីរោះត្រូវចិត្តទស្សនិកជនគ្រប់វ័យនោះទេ ថែមទាំងមានការបង្ហាញនូវទេសភាព ដ៏ស្រស់បំព្រងនៃទីក្រុងដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ទៀតផង។ លើសនេះតាមរយៈចម្រៀងថ្មីនេះ វាបានរួមចំណែកមួយ ក្នុងការជួយផ្សព្វផ្សាយឲ្យអន្តរជាតិបានស្គាល់ និងឃើញពីទីក្រុងរបស់ប្រទេសកម្ពុជា ថាមានភាពស្រស់ស្អាតយ៉ាងណា។

ទន្ទឹមគ្នានេះដែរ គឺបានបង្ហាញពីកន្លែងកំសាន្តនានា ក្នុងរាជធានីភ្នំពេញ សួនច្បារ ផ្សារ និងអគារខ្ពស់ៗជាច្រើន ដែលកម្ពុជាកំពុងមាន និងកំពុងអភិវឌ្ឍន៍បន្ថែម ខណៈគ្រាន់តែមើលតាមរយៈវីដេអូ ចម្រៀងសឹងតែធ្វើឲ្យអ្នកមិនធ្លាប់មកភ្នំពេញ មានបំណងចង់មកលេង ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិតែម្តង។

យ៉ាងណាមិញ ដើម្បីចង់ដឹងកាន់តែច្បាស់ថា ចម្រៀងមួយនេះបង្ហាញពីទេសភាពរាជធានីភ្នំពេញ ស្អាតដ៏កម្រិតណា និងការបកស្រាយរបស់តារាទាំងបី ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ដូចតទៅ៖

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ