• Mbappe និង Arnold ស្ថិត​ក្នុង​បញ្ជី​កីឡាករ​វ័យក្មេង​លេងល្អ ៤០នាក់ ដណ្តើម​ពាន Golden Boy

    (ក្រុងរ៉ូម)៖ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe នៃក្លឹប PSG និងខ្សែបម្រើប្រយុទ្ធ Trent Alexander-Arnold របស់ក្លឹប Liverpool បានស្ថិតក្នុងបញ្ជី ៤០នាក់ ដើម្បីឈ្នះពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ២០១៨ (Golden Boy) ប្រចាំទ្វីបអឺរ៉ុប។

    ពានរង្វាន់ឯកត្តជន Golden Boy ត្រូវបានបង្កើតឡើងដោយកាសែតអ៊ីតាលីដែលបានឈ្មោះថា Tuttosport ក្នុងឆ្នាំ ២០០៣ ខណៈពាននេះត្រូវបានប្រគល់ជូនចំពោះកីឡាករវ័យក្មេងឆ្នើមបំផុតនៅអឺរ៉ុបដែលមានអាយុក្រោម ២១ឆ្នាំប៉ុណ្ណោះ ជាមួយនឹងកីឡាករមានវ័យទើបតែ ២០ឆ្នាំ Mbappe ឈ្នះម្តងរួចមកហើយកាលពីឆ្នាំទៅ។

    Arnold មានវ័យ ១៩ឆ្នាំបានចូលលេងឲ្យហង្សក្រហម Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលមុន និងជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសរបស់គ្រូបង្វឹក Gareth Southgate ផងដែរក្នុងព្រឹត្តិការណ៍ World Cup 2018។

    ចាប់តាំងពីបង្កើតពានរង្វាន់នេះមក មានកីឡាករមួយចំនួនបានឈ្នះរួមមាន Neymar និង Edinson Cavani ដែលជាមិត្តរួមក្រុមក្នុងក្លឹប PSG របស់ Mbappe រួមជាមួយកីឡាករ Lionel Messi, Wayne Rooney និង Paul Pogba ជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ