ដើម្បីជំរុញការអនុវត្ត ការរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាព តម្លាភាព ពិសេសសំដៅដល់ការត្រួតពិនិត្យប័ណ្ណបើកបរ នៅតាមដងផ្លូវសាធារណៈ ឲ្យស្របទៅនឹងច្បាប់បានកំណត់។
តាមសេចក្ដីជូនដំណឹង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាអាជ្ញាធរមានសមត្ថកិច្ច សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចុះត្រួតពិនិត្យអ្នកគ្មានប័ណ្ណបើកបរ និងចុះអប់រំផ្សព្វផ្សាយនៅដើមខែតុលា រហូតដល់ខែធ្នូនៅតាមផ្លូវជាតិសំខាន់ៗ៦ខ្សែដូចជា៖ ជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ៕
ប្រភព៖ Sabay