• អីយ៉ាស់! ពេលបងស្រី រចនា ម្ចាស់បទ “មេម៉ាយសប្បាយចិត្ត” ច្រៀងគោក ពិតជាពិរោះមិនធម្មតា…! (មានវីដេអូ)

    មួយរយៈកន្លងទៅនេះ បងប្អូនទាំងអស់ពិតជាបានស្គាល់ និងបានស្តាប់បទ “មេម៉ាយ​សប្បាយ​ចិត្ត​” ដែលច្រៀងដោយបងស្រី រត្ន័​ រចនា​ គឺពិតជាពិរោះ។ ហើយក្នុងពេលថ្មីៗនេះបងស្រី ត្រូវបាន​ស្ថានីយ​ទូរទស្សន៍​ និងកម្មវិធី​មួយចំនួនក៏បាន​ធ្វើ​ការ​អញ្ជើញ​បង​ស្រី​ឲ្យ​ធ្វើ​ការបកស្រាយនូវបទ​ចម្រៀង​នេះផងដែរ។

    ស្របពេលនេះនេះនៅពេលថ្មីៗបងស្រីក៏ត្រូវបានរងការរិះគន់ខ្លះៗផងដែរ ទាក់ទងនិងសកម្មភាពរបស់បងស្រីដែលបាននាំគ្នាទៅរាំច្រៀង នៅមុខរូបសំណាកព្រះពុទ្ធ ដែលជាទីកន្លែងសម្រាប់ពុទ្ធសាសនិកគោរពបូជានោះ។

    អត្ថបទទាក់ទង៖ ម្ចាស់បទ “មេម៉ាយសប្បាយចិត្ត” កំពង់តែល្បីផង ស្រាប់តែ ទៅច្រៀងរាំមុខរូបសំណាកព្រះពុទ្ធ រងការរិះគន់យ៉ាងចាស់ដៃ (មានវីដេអូ)

    តាមរយៈគេហទំព័ររបស់កញ្ញា សុវត្តិឌី ធារីកា បានបង្ហោះវីដេអូមួយដែលកញ្ញា កំពង់នៅជាមួយបងស្រី រត្ន័​ រចនា​ ហើយសំណូមពរឲ្យបងស្រីច្រៀងគោក គឺពិតជាពិរោះមិនខុសពីមានបទភ្លេងនេះទេ។ ចង់ដឹងថាបងស្រីច្រៀងពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ