• ស្រុក​យើង​ចាក់ដី​លុប​សមុទ្រ ឯ​ស្រុក​គេ​សម្លាប់​ឆ្លាម​ពាន់​ក្បាល​… តើអ្វីៗ​ទាំងនេះដើម្បី​ទេសចរណ៍? (មានវីដេអូ)

    Daily Mail ចុះផ្សាយ​ថា ត្រី​ឆ្លាម​នៅ​តំបន់​សមុទ្រ​ផ្កា​ថ្ម Great Barrier នា​ប្រទេស​អូស្ត្រាលី ត្រៀម​ផុត​ពូជ​ហើយ ។ ឆ្លាម​រាប់ពាន់​ក្បាល កំពុង​ត្រូវ​សម្លាប់​យ៉ាង​សាហាវ ដោយ​ផ្លែ​សន្ទូច​ដ៏​ធំៗ ហើយ​សមត្ថកិច្ច​ថា គេ​ធ្វើបែបនេះ​ដើម្បី​ការពារ​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ពិសារ​ទឹក​ទីនេះ ។​

    ពី​ឆ្នាំ ២០០១​មក ដោយឡែក​នៅ​រដ្ឋ Queensland យ៉ាងតិច​ត្រី​ឆ្លាម​ប្រមាណ 10.400 ក្បាល បាន​ត្រូវ​សម្លាប់ ។ ពួក​វា​ស្ទើរ​ទាំងអស់ រស់នៅ​តំបន់​ទឹក​ជ្រៅ ហើយ​ស្ទើ​រពុំ​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​ភ្ញៀវទេសចរ​ទេ -​នេះ​បើ​តាម​ក្រុម​អភិរក្ស​សត្វ ។​

    ​ឥឡូវ​ក្រុម​អភិរក្ស​កំពុង​រៀប​ឯកសារ អម​ដោយ​រូបភាព​ដើម្បី​ប្តឹង​រដ្ឋការ​តំបន់​នោះ ព្រោះ​ពួកគេ​ជឿជាក់ថា ប្រសិន​ភ្ញៀវ​ទេសចរ​បាន​ឃើញ​ពី​ទង្វើ​ព្រៃផ្សៃ​បែបនេះ ពួកគេ​នឹង “​តក់ស្លុត​” ហើយ​មាន​ការពិចារណា​ឡើងវិញ ។​

    ​មួយឆ្នាំៗ​មាន​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស​ជាង ២០០.០០០​នាក់​មក​ទស្សនា​ផ្កាថ្ម​នៅទីនេះ ហើយ​ពួកគេ​ពុំបាន​ដឹង​ពី​អំពើ “​ប្រល័យ​ពូជសាសន៍​” លើ​ត្រី​ឆ្លាម​ទេ ។ លើសពី​នេះ​អន្ទាក់​ឆ្លាម​នៅ​បាន​សម្លាប់សត្វ​ដទៃ​ទៀត​ដូចជា​ត្រី​បា​ឡែន កន្ទាយ​សមុទ្រ ។​ល​។​

    ទាំងនោះ​គឺជា​អន្ទាក់ ដែល​ត្រូវបាន​រដ្ឋ​អំណាច​រាយ​ពេញ​សមុទ្រ ដើម្បី​ការពារ​វិស័យ​ទេសចរណ៍ ។​

    ​រីឯ​នៅ​កម្ពុជា​យើង​វិញ ប្រហែល​ជា​ខ្វះ​ទីតាំង​សមុទ្រ​ដើម្បី “​អភិវឌ្ឍ​” ហើយ​ទើប​មាន​ការចាក់ដី (​ពុំមែន​ខ្សាច់​) ចាក់​ថ្ម​ពង្រីក “​វិសាលភាព​” បែបនេះ​នោះ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ