• 
លោក Mourinho មិន​មាន​អារម្មណ៍​ថា មាន​សម្ពាធទេ មុន​ពេល​ប៉ះ Valencia រាត្រីនេះ

    លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Manchester United បាន​​ច្រាន​ចោល​កាល​ថ្ងៃ​ចន្ទ​ថា ការ​ងារ​របស់​លោក​កំពុង​តែ​ស្ថិត​ក្នុង​ហា​និភ័យ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា កីឡាករ​មួយ​ចំនួន​របស់​លោក​មាន​ការ​ខ្វល់​ខ្វាយ​ជា​​ងអ្នក​ផ្សេង នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ក្នុង​ពូល H ជាមួយនឹងក្រុម Valencia នៅ​រាត្រីនេះ​។

    Man United បាន​ជួប​ភាព​ត្រដាប​ត្រដួស​​នៅ​ដើម​រដូវកាលនេះ ដោយ​រក​បាន​១០​ពិន្ទុពីការ​ប្រកួត​បើក​ឆាក​៧​លើក​នៃក្រប​ខ័ណ្ឌ Premier League និង​​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ពាន the League Cup ក្រោមស្នា​ដៃក្រុម​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ Derby County​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ពួកគេ​ដ​ណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល ៣-០ លើ​ក្រុម Young Boys ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល​ទី​១​របស់​ពួក​គេ​។

    ចាប់​តាំងពីពេល​នោះមក ព័ត៌​មាន​នៃ​ការ​​​រំ​ជើប​រំជួល​ជាមួយ​នឹង​កីឡាករ​​ឈាន​មុខ​គេ Paul Pogba ដែល​បាន​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​​អន្តរ​ជាតិ​បារាំង​រូបនេះ ត្រូវ​​បាន​ទម្លាក់​តំណែង​ជា​អនុ​ប្រធានក្រុម បាន​ធ្វើ​ឲ្យ​មានការ​លើក​ឡើង​ផ្សេង​​ៗ​ថា លោក Mourinho កំពុង​តែ​បាត់​បង់​ឥទ្ធិពល​របស់​លោក​នៅកីឡដ្ឋាន Old Trafford​។

    ប៉ុន្តែ​​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ កំពុង​តែ​ស្ថិតក្នុង​អារម្មណ៍​ជឿជាក់ កាល​ពី​ថ្ងៃ​ចន្ទ ហើយនៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មានថា ការ​ងារ​របស់​លោក​​កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធ ឬ​យ៉ាង​ណា លោក​បាន​ឆ្លើយ​ដោយ​សារមញ្ញ​ថា៖ «ទេ ខ្ញុំ​មិនមាន​​អារម្មណ៍​បែប​នោះ​ឡើយ​»​​

    ក្រោយ​ពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៣-១ របស់​ក្រុម Man United នៅ​លើ​ទឹកដីក្រុម West Ham United កាល​ពី​ថ្ងៃ​សៅរ៍ បណ្តាញ​សារ​ព័ត៌​មាន​បាន​ចេញផ្សាយ​ពី​ការ​ទាក់​ទង​អតីត​គ្រូបង្វឹក​របស់ Real Madrid លោក Zinedine Zidane ជាមួយ​នឹង​ការ​ងារ​របស់​លោក Mourinho​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២​ទៀបភ្លឺ​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ