វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានបង្ហើបអោយដឹងថាគាត់នឹងប្រាប់តារាឆ្នើម Lionel Messi ដាច់ខាតមិនគួរវិលត្រលប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិវិញនោះទេ។តារាឆ្នើមMessi វ័យ ៣១ ឆ្នាំបានបង្ហាញខ្លួនជាលើកចុងក្រោយសម្រាប់ក្រុមអាហ្សង់ទីននៅ World Cup ២០១៨ដោយត្រូវបានខ្ទាតចេញ ក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកបារាំងនិងមិនមានចេតនាបង្ហាញខ្លួន ចូលរួមប្រកួតមិត្តភាពកាលពីខែកញ្ញាជាមួយអ៊ីរ៉ាក់និងប្រេស៊ីលនាខែតុលានេះទេ។
Maradona រហស្សនាមខ្លាកន្តឿដែលធ្លាប់ជួយអោយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦ មានជំនឿថា Messi កីឡាករប្រវត្តិសាស្រ្តស៊ុតបាល់បញ្ចូលទីច្រើនបំផុតអោយជម្រើសជាតិអាហ្សង់ទីនគួរចូលនិវត្តន៍ពីកាតព្វកិច្ចនៅលើឆាកអន្តរជាតិជាតិហើយ។
នៅពេលត្រូវបានចោតសួរដល់Messi អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៥៧ឆ្នាំ និង បច្ចុប្បន្នកំពុងជាគ្រូបង្វឹកដឹកនាំក្រុមDorados នៅលីកកំពូលទី២របស់មិកស៊ិកបានប្រាប់គេហទំព័រ Clarin បន្តថា : កុំមកទៀតអី កុំចូលរួមម្តងទៀត ហើយចូរយើងមើលថាតើក្រុមជម្រើសជាតិមានដំណោះស្រាយបែបណានៅក្នុងស្ថានភាពបែបនេះ ។ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ(U១៥)ចាញ់ក៏ជាកំហុសMessi,ក្រុមជម្រើសជាតិអាហ្សង់ទីនបរាជ័យក៏ជាការទទួលខុសត្រូវរបស់គាត់រហូត។
អនាគតម្ចាស់ពានរង្វាន់បាល់មាស៥សម័យរូបនេះ បានស្ថិតក្នុងភាពមិនច្បាស់លាស់ និងធ្លាប់ជួបរឿងស្រងាកចិត្តក្រោយ មិនអាចជួយក្រុមដណ្តើមបានពានរង្វាន់Copa America ដល់ទៅ២ដង និងពានរង្វាន់World Cup កាលពីឆ្នាំ ២០១៤ ខណៈដែល Messi ធ្លាប់បានសម្រេចចិត្តចូលនិវត្តន៍កាលពីឆ្នាំ ២០១៦ ម្តងរួចមកហើយនោះ ។