ល្បីទៀតហើយកៀនស្វាយ! ម្ហូបថ្លៃ ២៥​ ០០០៛​ តែគិតគេ ៤០​ ០០០៛​ ចុងក្រោយឈ្លោះគ្នា អ្នកលក់ទាញថាស មកវៃភ្ញៀវទៀត

ពិតជាមិនអាចប្តូរចរិកបាន សម្រាប់អ្នកលក់ដូរមួយចំនួន ដែលតែងធ្វើការលក់ដូរដោយមិនស្មោះត្រង់ បោកភ្ញៀវ ជាពិសេសតំបន់កៀនស្វាយ ដែលជាកន្លែងកំសាន្តមួយ មានការពេញនិយមខ្លាំង សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ ដែលតែងតែនាំក្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ នៅចុងសប្តាហ៍ជាដើម។

ថ្មីៗនេះមានរឿងរ៉ាវថ្មីមួយទៀតបានកើតឡើង ដែលបានបង្ហោះដោយគណនីយហ្វេសប៊ុនឈ្មោះ #កូនជ្រូកកំសត់ ដោយហួសចិត្តនិងម្ចាស់ហាង ដែលក្នុងតំលៃម្ហូបក្នុង តារាងមុខម្ហូប និងពេលគិតលុយជាក់ស្តែងគឺខុសគ្នា។

គណនីយហ្វេសប៊ុនឈ្មោះ #កូនជ្រូកកំសត់ បានបង្ហោះសារ និងវីដេអូអំពីសកម្មភាពអសិលធម៌ របស់អ្នកលក់ដូចខាងក្រោម៖

អរុណសួស្តី​ បាទ…!ព្រឹកនេះ​ ចង់និយាយរឿងហួសចិត្ត​ បន្តិចកាលពីម្សិលមិញទៅញាំបាយថ្ងៃត្រង់នៅ​ គៀនស្វាយ​ ( ធ្លាប់តែឮគេនិយាយ​ ឥឡូវបានជួបផ្ទាល់ខ្លួនឯងហើយ )

-ខ្ញុំហៅម្ហូប​ មាន់​ ២​ “មាន់១​ តំលៃ​ ៥៥​ ០០០៛​ ច្ចឹង​ ២​ ត្រូវអស់​ ១១០​ ០០០៛​ ត្រឹមត្រូវ​ ហើយ​ មាន់ទាំង២“​ អត់មានគ្រឿងក្នុងមាន់ទាំង២​ ខ្ញុំក៍អត់និយាយថាអីដែរ
Beer ខ្ញុំសួរ​ ម្ចាស់​​ ហាង​ អាចយកចូលបានអត់..?​ គាត់ថា​ អាចយកចូលបាន

-ខ្ញុំហៅម្ហូប​ ខាត់ណា​ ១ចានទៀត​ តំលៃ​ ២៥​ ០០០៛​ ទាល់តែពេលគិតលុយពីខ្ញុំ​ ៤០​ ០០០៛​ សួរថា​ ធ្វើច្ចឹងសមអត់​ សំរាប់​ ម្ចាស់ហាង​ ដែលលក់អោយភ្ញៀវ…?​ សំរាប់លុយ​១៥​ ០០០៛​ មិនច្រើនទេ​ អោយអ្នកមើលឡានក៍អស់ដែរ​ តែ​ខ្ញុំមិនចង់​អោយ ខូចឈ្មោះ​ ហាង​ គេ​ ល្អ​ ល្អ។

មិនត្រឹមតែគិតលុយលើសទេ​ ថែមទាំងសំដី​ ដាក់ខ្ញុំ​ ថា​ ផឹកសុីអស់១៧០​ ០០០​ ធ្វើចរិកថោកទាប​ ហើយយកថាស​ មករកវៃក្បាលខ្ញុំទៀត​។ ខ្ញុំ​ ប្រាប់គាត់ថា​ ខ្ញុំមកញាំ​ គឺខ្ញុំ​ មានលុយអោយហើយ​ ក៍ខ្ញុំ​ ដកលុយ៥០$​ ហើយប្រាប់​ មិនបាច់​អាប់លុយវិញទេ​ ទុកយកចុះ។ ខ្ញុំចង់សួរថា​ ឆ្នាំ២០១៨​ ហើយ​ នៅមាន​ អាមនុស្សប្រភេទច្ចឹង..​ អាហាង​ ប្រភេទច្ចឹង…ទៀតមែន…?

ឈប់បាន​ ឈប់ទៅ​ សង្គមគេដើរទៅមុខអស់ហើយ​ កុំនៅឡើយធ្វើ​ ថោកទាបចឹងទៀត​ ខ្មាស់គេ​ ខ្មាស់ខ្លួនឯងផង។ សំណាង​ ហើយ​ អុី​ ត្រឹមតែ​ ជន្លរ​ ថាសដាក់ក្បាលខ្ញុំ​ បើត្រូវ​ វិញ
១​ថាស​ ក្រោប៥០០០$​ អត់យកទេ។ សូមបងប្អូនមើលហើយជួយគិត​ ថា​ ទង្វើ​ អ្នកលក់ដូចគាត់​ សមរម្យអត់​ ចំពោះ​ ភ្ញៀវ…?

មិនចង់បង្ហោះទេ​ តែ​ទប់អារម្មណ៍​ មិនបាន​ ត្រង់​ យកថាស​ មករកវ៉ៃក្បាលខ្ញុំ​ សំណាងគាត់ដែល​ ព្រោះ​ ជា​ មនុស្សចាស់​ ហើ​យ​ ជាស្ត្រី​ ទៀត​។ បើសិនជា​ អ្នកលក់នេះ​ ជាមនុស្សប្រុសវិញ​ ហើយ​ អាយុល្មម​ ល្មមទៀត ដឹងតែ​ លោហិត( ឈាម )​ចេញតាមមាត់និង​ ថ្គាម​ បាក់​ អស់ប៉ុន្មានទេ…? ចិត្តជាកូនប្រុស​ មិនមែន​ អោយគេធ្វើអីតាមចិត្តបាន​ មកលើខ្លួន​ទេ

សូអោយ​អាធ្ញធ័រ​ មូលដ្ឋាន​ គ្រប់ផ្នែក​ គ្រប់ជំនាយ​ ពិនិត្យមើល​ ឡើងវិញផង​ បើនៅតែច្ចឹង​ បាត់ភ្ញៀវអស់ហើយ​ មិនថាភ្ញៀវ​ អន្តជាតិ​ ឬ​ ភ្ញៀវជាតិទេ​ គឺ​ គេមិនទៅលេងទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ