អត្ថប្រយោជន៍របស់ផ្លែត្របែក (Guava) សម្រាប់​សុខ​ភាព

អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយរបស់ផ្លែត្របែក (Guava) គឺ វា​មាន​សមត្ថ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​លូត​លាស់​និង​រីក​រាល​ដាល​របស់​កោ​សិកា​រ​មហា​រីក។ មាន​ការ​សិក្សា​មួយ​ចំនួន​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ប៉ុន្មា​ឆ្នាំ​ថ្មីៗ​នេះ​ ទៅ​លើ​ឥទ្ធិ​ពល​របស់​ផ្លែ​ត្រ​បែក​ចំពោះ​ជំងឺ​មហា​រីក​ក្រ​ពេញ​ ប្រូ​ស្តាត​, មហា​រីក​សុដ​ន់ និង មហារីកមាត់។

ប្រេងស្លឹកត្របែកគឺជាសារធាតុ ប្រឆាំងនឹងការលូតលាស់ដ៏ ជោគជ័យអស្ចារ្យមួយ​ប្រ​ភេទ ហើយ​វាពិ​ត​ជាមា​ន​ប្រ​សិទ្ធ ភាព​ជាង​ថ្នាំ​ទំនើ​បៗ​មួយ​ចំ​នួ​ន​ទៅ​ ​ទៀ​តក្នុង​ការ​កា​ត់​ប​ន្ថយ​កា​រ​លូ​ត​លា​ស់រ​ប​ស់​ជំ​ងឺ​មហា​រី​ក​។​ ​ផ្លែត្រ​បែ​ក​ក៏​សម្បូរ​ទៅ ដោយ​សារ​​ធា​តុ Lycopene ដែលជា​អ​ង់​ទី​អុ​ក​ស៊ី​ដង់​​ដ៏ខ្លាំងក្លាមួយ ប្រភេ​ទ​ស​ម្រាប់​កាត់​ប​ន្ថយ ការ​ប្រឈ​ម​នឹ​ង​ជំ​ងឺ​ម​ហារី​ក​ ក្រពេញប្រូស្តាត។ អង់ទីអុ​ក​ស៊ី​ដ​ង់​ដូ​ចគ្នា មួយនេះ​ក៏​បា​ន​ប​ង្ហាញ​ថា ទៅជួ​យ​ទ​ប់ស្កាត់កោសិការ​ ម​ហា​រី​ក​សុដ​ន់​ដែ​​រ។​

ជា​ចុ​ង​ក្រោយ វីតាមី​ន​ ​C​ ពី​ធ​ម្មជាតិ​រប​ស់​ផ្លែត្រ​បែក ​ដែ​ល​មា​នខ្ពស់​ជាង​វី​តា​មី​ន​ ​C ក្នុងផ្លែក្រូចរ​ហូត ​៤​ដង​នោះបា​នផ្តល់​នូ​វ​សា​រ​ ​ធា​តុ​អ​ង់​ទី​អុ​ក​ស៊ី​ដ​ង់សម្រាប់ ពង្រឹងដល់ប្រព័ន្ធភាព ស៊ាំយ៉ាងខ្លាំងក្លា។ អង់​ទី​អុ​កស៊ី​ដ​​ង់​គឺ​ជាភ្នាក់ ងា​រ​ការ​ពា​រ​រា​ង​កា​យដ៏​សំ​ខា​ន់​ ​ក្នុងកា​រ​ទ​ប់ស្កាត់កា​រ​លូត​លា​ស់​រ​ប​ស់​រ៉ា​ឌី​ កា​ល​សេ​រីក្នុងរា​ង​កា​យ​ ​ដែ​ល​វា​ជាមូ​ល​ហេតុ​ដ៏ សំខាន់មួយនៃជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម។

ដូច្នេះហើយ ចូរបញ្ចូលផ្លែត្របែក ជារបបអាហាររបស់ អ្នកដើម្បីអាចទទួលបាន នូវសុខភាពល្អ និងគ្មានជំងឺ មហារីក។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ