• រុស្ស៊ីកំពុងអភិវឌ្ឍន៍​ប្រព័ន្ធកាំភ្លើងធំថ្មី ដើម្បីដាក់​ពង្រាយនៅតាម​តំបន់យុទ្ធសាស្ត្រ​សំខាន់ៗ

    (ម៉ូស្គូ)៖ មេបញ្ជាការ​កងទ័ពជើង​គោករុស្ស៊ី​ លោក អូឡេក សាលយូកូវ (Oleg Salyukov) បានឱ្យដឹងថា ប្រព័ន្ធកំាភ្លើងធំ​ទំនើបចុងក្រោយ​បំផុត Nabrosok កំពុងស្ថិត​នៅក្រោមការ​អភិវឌ្ឍ ហើយវា​នឹងត្រូវបានដាក់ឱ្យ​ប្រើប្រាស់​ សម្រាប់កងកម្លាំង​មីស៊ីល និងកាំភ្លើងធំ​រុស្ស៊ី ក្នុងពេល​ឆាប់ៗនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។

    លោក Oleg Salyukov បានបញ្ជាក់ឱ្យដឹងបែបនេះ ​នៅពេលត្រូវបាន​អ្នកសារព័ត៌មាន​សាកសួរថា​ តើកងទ័ពជើង​គោករុស្ស៊ី នឹងទទួល​បានអាវុធ​ថ្មីៗក្នុងពេលឆាប់ៗ​នេះដែរ ឬទេ? ថ្លែងនា​ឱកាសនោះ មេបញ្ជាការកងទ័ព​ជើងគោករូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធ​កំាភ្លើង​ធំទំនើបចុងក្រោយ​បំផុតឈ្មោះ ណាប្រូសុខ (Nabrosok) កំពុងស្ថិតនៅ​ក្រោមការអភិវឌ្ឍ​ ហើយវានឹងត្រូវ​ដាក់ឱ្យប្រើប្រាស់​សម្រាប់កងកម្លាំង​មីស៊ីល និងកាំភ្លើងធំ​រុស្ស៊ី រួមទាំងអង្គភាព​នៅក្នុងតំបន់អាក់ទិក​ទៀតផង»។

    លោក Salyukov បានបន្ថែមទៀតថា ក្រៅតែពីប្រព័ន្ធ​កាំភ្លើងធំ Nabrosok កងទ័ពជើង​គោករុស្ស៊ីក៏នឹងទទួលបាន​ផងដែរនូវ រថក្រោះធុន Koalitsiya-SV, Armata Kurganets-25 និង​រថពាសដែក Bumerang នៅក្នុងពេលឆាប់ៗនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ