ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ថា ក្រុម Hacker បានលួចលេខសម្ងាត់របស់គណនី (Account) អ្នកប្រើប្រាស់ ចំនួន ៥០លានគណនី ហើយខ្លួនមិនអាចកំណត់មុខសញ្ញាក្រុម Hacker នោះបានទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានប្រកាសថា នេះជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។ ចំណែកអ្នកនាំពាក្យ Facebook បានអះអាងថា ក្នុងចំណោមគណនីដែលត្រួចបានគេលួច Hack ក៏មានគណនីរបស់លោក Mark Zuckerberg និងគណនីរបស់លោក Sheryl Sandberg ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុននេះផងដែរ។
ក្រោយមានបញ្ហានេះ ភាគហ៊ុន Facebook បានធ្លាក់ចុះ ២,៦% កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
គួររំឭកថា កាលពីដើមឆ្នាំ២០១៨ គណនី Facebook ប្រមាណជា ៨៧លានគណនី ត្រូវបានក្រុមហ៊ុន Cambridge Analytica យកទៅប្រើប្រាស់ ដោយមិនត្រឹមត្រូវ៕