Barcelona ប្តូរ​ឡូហ្គោ​ថ្មីជាលើកទី១១ ក្នុង​រយៈពេល ១១៩ឆ្នាំ​ជាប្រវត្តិ​សាស្រ្ត

(បាសេឡូណា)៖ ក្លឹបបាល់ទាត់ Barcelona បានបន្តប្តូរឡូហ្គោថ្មីទី ១១ ក្នុងរយៈពេល ១១៩ឆ្នាំជាប្រវត្តិសាស្រ្តរបស់ក្លឹបចាប់តាំងពីឆ្នំា ១៨៩៩ មកទុលពេលនេះបានផ្លាស់ប្តូរអស់ចំនួន ១១ហើយគិតត្រឹមឡូហ្គោទី ១១នេះ សម្រាប់ក្លឹបបាល់ទាត់ដែលមានមូលដ្ឋានក្នុងទីក្រុង បាសេឡូណាប្រទេសអេស្ប៉ញ កំពុងលេងក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga នឹងជាម្ចាស់ជើងឯករដូវកាលមុន ២០១៧-២០១៨។

សម្រាប់ក្លឹប Barcelona គឺជាក្រុមដែលទទួលបានពានរង្វាន់ច្រើនជាងគេរបស់អេស្ប៉ាញ បច្ចុប្បន្នក្លឹបនេះបានកាន់កាប់ពានចំនួន ៩៤ពានរង្វាន់ដែលច្រើនជាងក្លឹប Real Madrid ដែលមានត្រឹម ៨៨ពានរង្វាន់ សម្រាប់ពានរង្វាន់ដែលក្លឹប Barcelona ទទួលបានមាន UEFA Champions League 5ដង,Club World Cup 3ដង, UEFA Super Cup 5ដង, La Liga 24ដង, Copa del Ray 30ដង, Spanish Super Cup 18ដង, Copa Catalunya 1ដង, Supercopa da Catalunya 1ដង, Trofeo Joan Gamper 2ដង, Audi Cup 1ដង, UEFA Cup Winners’ Cup 4ដង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ