នេះជារឿងដ៏ពុំនឹកស្មានដល់មួយ ខណៈដែលអតីតតារាសម្តែងស្រីដ៏ល្បីមួយដួង ស្ថិតក្នុងដួងចិត្តស្រទាប់យុវវ័យក្នុងអំឡុងពេលជាង១០ឆ្នាំមុន ឥឡូវនេះ បានធ្លាក់ខ្លួនក្លាយជាចោរលួចយ៉ាងសកម្ម និងជាមនុស្សសតិមិនប្រក្រតីថែមទៀតផង ដោយសារតែជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនរហូតកែលែងឡើងមកទល់ពេលនេះ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ ។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Sarun Phonphaew បានបង្ហោះចែករំលែកឲ្យដឹងថា គាត់បានឃើញស្ត្រីវ័យពាក់កណ្តាលអាយុម្នាក់ ខណៈកំពុងចាប់ខ្លួនដោយប៉ូលីស បន្ទាប់ពីត្រូវបានចោទប្រកាន់ជាចោរលួចទ្រព្យសម្បត្តិអ្នកភូមិ ក្នុងនោះរួមមានលុយ និងទំនិញផ្សេងៗទៀត ។
Sarun បានបន្តថា នៅពេលស៊ើបសួរ ពួកអ្នកភូមិបានបញ្ចេញឲ្យដឹងថា ចោរស្រីនេះតាមពិតគឺជាអតីតតារាភាពយន្តដ៏ល្បីមួយដួងឈ្មោះថា Mannanun ដែលក៏ធ្លាប់បានប្រព្រឹត្តករណីដដែលនេះនៅក្នុងឆ្នាំ២០១៦ រួចមកហើយ ។
នេះជាគំរូមួយសម្រាប់បងប្អូនទាំងអស់បានដឹង ហេតុនេះ សូមមេត្តានាំគ្នាជៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕