(កូរ៉េ)៖ កំពូលតារាចម្រៀង CL បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលជាថ្មី សម្រាប់ការសម្រកទម្ងន់របស់នាងនៅពេលនេះ។ កាលពីថ្ងៃទី២៧ ខែតុលា អតីតសមាជិកក្រុម 2NE1 បានចែករំលែកនូវរូបថតថ្មីៗ របស់នាងនៅលើ Instagram ខណៈកំពុងសហការថតបទ «Dopeness» ក្នុងអាល់ប៊ុមថ្មី ជាមួយក្រុមតន្ត្រីអាមេរិក Black Eyed Peas។
ក្រៅពីសម្រស់នៅតែស្អាត CL បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរូបរាងរបស់នាងដែល មើលទៅខុសប្លែកគ្នាទាំងស្រុង កាលពីប៉ុន្មានខែមុន។ គួរបញ្ជាក់ថា កាលពីអំឡុងខែសីហា CL បានបង្ហាញខ្លួននៅឯព្រលានយន្តហោះ Incheon មើលទៅតារាស្រីរូបនេះ ពិតជាកើនទម្ងន់ខ្លាំងនៅពេលនោះ ប៉ុន្តែអ្វីដែលគ្រប់គ្នានិយាយថា អស្ចារ្យណាស់សម្រាប់ CL ដែលនាងអាចបាត់បង់ទម្ងន់ច្រើន ក្នុងរយៈពេលដ៏ខ្លីបែបនេះ ហើយអ្នកគាំទ្រខ្លះ ស្ទើរតែមិនចង់ជឿដោយគិតថា វាជារូបភាពចាស់របស់នាងទៀតផង៕