នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ មនុស្សដែលមានល្បិចកលមិនល្អ គឺថាប្រភេទណាក៏មានដែរ ក្នុងការប្រើវិធីសាស្ត្រដើម្បីទាញយកផលប្រយោជន៍ពីកម្លាំងញើសឈាមរបស់អ្នកដទៃដោយស្រួលៗ ក្នុងនោះបូករួមទាំងមនុស្សស្រលាញ់ស្គាល់ចិត្តថ្លើមគ្នាដ៏ជិតស្និទ្ធដែលគួរឲ្យជឿទុកចិត្តបំផុត ក៏ហ៊ានធ្វើរឿងបែបនេះដែរ ។ ជាក់ស្តែង ថ្មីៗនេះ នារីម្នាក់បានសម្រេចចិត្តបញ្ចេញមុខមាត់មិត្តភក្តិម្នាក់របស់ខ្លួន ដែលបានជំពាក់លុយជិត២ម៉ឺនដុល្លារ ហើយគេចខ្លួនពុំសង និងសូម្បីប្រកាសជូនសាគុណដល់សាធារណៈជននូវទឹកប្រាក់ចំនួន ១០០០ ដុល្លារ ទៀតផង ប្រសិនប្រទះឃើញនារីរូបនេះ និងឈានដល់ការចាប់ខ្លួន ។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Ah Lita Pink Pink» នាងបានបង្ហោះរូបភាពបង្ហាញពីមុខមាត់ភក្តិភក្តិ ដែលបានខ្ចីលុយមិនសងហើយរត់គេចខ្លួន ដោយសរសេររៀបរាប់ទាំងអស់សង្ឃឹមថា៖ «សុំបងប្អូនជួយបើមានបងប្អូនណាជួបនារីម្នាក់នេះជួយផ្តល់ជាតំណឹងដល់នាងងខ្ញុំនឹងមានសាគុណ1000$ជូនដល់បងប្អូន បើឈានដល់ការចាប់ខ្លួនបាន ព្រោះនារី1នាក់នេះបានបោកលុយនាងខ្ញុំអស់19000$ ហើយស៊ែកស្អុយ17500$ ដឹងថាស៊ែកស្អុយរករឿងគាត់ គាត់យំអង្វរសុំទុកពេល ដោយតំបូងយើងជាមិត្តភ័ក្ត្រគ្នា ពេលគាត់ពិបាកគាត់យំអង្វរអោយនាងខ្ញុំជួយ នាងខ្ញុំអាណិតដោយយល់ថាមិត្តភ័ក្ត្រខំជួយអោយខ្ចីលុយអស់ពីខ្លួន អោយតែបានលុយអោយធ្វើអីក៏បានដែល តែនាក់នេះមិនបានយល់ដល់ទឹកចិត្តខ្ញុំដែលខំរកលុយត្រុកៗជំនេញបន្តិចបន្តួចខំសន្សំ យកលុយមកជួយ បែជាខ្ចីហើយឡូវរត់គិចខ្លួនបាត់ រយះពេល1ឆ្នាំហើយនាងខ្ញុំទុកពេលអោយ តែពេលនេះល្មមចេញមុខដោះស្រាយហើយសងកម្លាំងញើសឈាមនាងខ្ញុំមកវិញ ហើយ តែបើគិតចង់រត់គិចបែបនេះសុំអោយរត់ទៅដោយមានក្តីសុខណា ដែលបានបោកប្រាស់សុីកម្លាំងញើសឈាមគេគ្រប់គ្នា សូមផ្តាំទៅបងប្អូនដែលស្គាល់នារីម្នាក់នេះ បើជួបគេចបានគេចទៅ ព្រោះគេពូកែនិយាយសំដែងណាស់បងប្អូន 👎កម្មពៀរមានពិតមិនចាំជាតិក្រោយនាងអើយនាងជាតិនេះនាងឯងរស់មិនបាន 41 41 41👆🙏🙏🙏🙏🙏🙏🙏.» ៕
ប្រភព៖ CEN