Vichai Srivaddhanaprabha ម្ចាស់ក្លឹប Leicester City បានស្លាប់បាត់បង់ជីវិតក្នុងចំណោមជនរងគ្រោះ៥នាក់ដែលធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រៅកីឡដ្ឋាន King Power Stadium កាលពីយប់ថ្ងៃសៅរ៍។
សេដ្ឋីជនជាតិថៃរូបនេះបានជិះ ឧទ្ធម្ភាគចក្រត្រឡប់ទៅផ្ទះវិញតាមទម្លាប់ក្រោយចប់ការប្រកួតដែល Leicester ស្មើគ្នា ១-១ ជាមួយ West Ham។ ជាអកុសលឧទ្ធម្ភាគចក្ររបស់លោកមានបញ្ហាម៉ាស៊ីនពេលដែលហោះឡើងរួចក៏វិលខ្លួនធ្លាក់ចុះមកក្រោមវិញយ៉ាងគួរឲ្យរន្ធត់សម្លាប់ជីវិតទាំងអស់នៅក្នុងនោះ។
វីដេអូនៃហេតុការណ៍នោះត្រូវបានថតជាប់ដោយបុគ្គលិកនៅក្នុងកីឡដ្ឋាន និងវីដេអូផ្សេងទៀតត្រូវបានគេយកចេញពីកាមេរ៉ាសុវត្ថិភាព CCTV នៅខាងក្រៅ។ សូមមើលនៅខាងក្រោម៖