ពពួកជូញដូរមនុស្ស ពិសេសក្មេងតូចៗ កាន់តែមានវិធីចម្លែកៗ តែយ៉ាងណា គឺផ្តើមពីការធ្វេសប្រហែសរបស់អ្នកជាឪពុកម្តាយ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានបង្ហាញពីវិធី ៤ ដែលពួកវានិយមប្រើគឺ ៖
១. ដើរតាមក្រោយ ហើយរង់ចាំឱកាស ៖
មិនត្រូវឲ្យកូនដើរពីក្រោយខ្នងដាច់ខាត ព្រោះវានឹងឆ្លៀតពេលដែលអ្នកប្រហែសតែបន្តិចនឹងចាប់ឱបកូនយកទៅបាត់ ។ កាមេរ៉ាសុវត្ថិភាពនៅចិនបានកត់ត្រារូបភាពមួយគឺ ៖ កូនស្រីរត់ពីក្រោយខ្នងម្តាយពេលដាច់គ្នា ឆ្ងាយបន្តិចស្ត្រី ២នាក់ បានចាប់ឱបក្មេងរួចរត់បែរក្រោយយ៉ាងលឿន ។
២. ឆ្លៀតពេលដែលក្មេងគ្មានមនុស្សចាស់នៅក្បែរ
តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិននោះ ស្ត្រីជាម្តាយម្នាក់បានរំលឹកយ៉ាងជូរចត់ថា ៖ គាត់កំពុងហាលខោអាវនៅជាន់លើផ្ទះ ទុកឲ្យកូននៅលេងម្នាក់ឯងក្បែរមាត់ទ្វារ ស្រាប់តែក្រឡេកជើញមានមនុស្សស្រីម្នាក់មកលួងលេងជាមួយវា ។ នាងក៏ប្រញាប់រត់ចុះក្រោម តែកូនសំណព្វចិត្តបាត់ស្រមោលទៅហើយ ។
ក្រោយការស្វែងរក ១១ឆ្នាំ នាងបានប្រទះឃើញកូនរបស់ខ្លួន តែវាបាន “កំបុតជើងសងខាង ថែមទាំងត្រូវកាត់អណ្តាត” កំពុងឈរសុំទានតាមផ្លូវនៅទីក្រុងមួយទៀត ។
៣. បង្កចលាចលពេលមនុស្សកុះករ
ម្តាយនិងកូនកំពុងដើរតាមផ្លូវមានមនុស្សច្រើនក៏ឮសម្រែក “ចោរៗ” ម្តាយលែងដៃកូន ស្រវ៉ាមើលរបស់របរ ខណៈពេលកូនចេះតែចលនាទៅមុខ ។ ពេលងាករកកូនក៏បាត់ស្រមោល ។ សំណាងល្អនាងស្រែង ហើយចោលភ្នែកឃើញកូន បានទៅដល់ម្ខាងផ្លូវក៏ប្រញាប់ដេញតាមពួកចាប់ជំរិត ក៏គេចខ្លួនបាត់ ។
៤. បន្លំធ្វើជាបុគ្គលិកក្រុមហ៊ុនដើរបញ្ឆោត ៖
ឪពុកម្តាយរវល់ចេញក្រៅមួយភ្លែត ទុកឲ្យកូនៗនៅតែឯង ឬជាមួយមនុស្សចាស់ជរា ។ វាបន្លំធ្វើជាបុគ្គលិក Internet ឬរដ្ឋករទឹក មកសុំពិនិត្យមើល ។
ពេលបើកទ្វារ នោះវាស្រវ៉ាចាប់ឡើងឡាន ឬម៉ូតូភ្លាម ។ រឿងបែបគ្នានេះដែរបានកើតឡើងច្រើននៅចិនមុននេះ ហើយបច្ចុប្បន្នកំពុងរាលដាលដល់វៀតណាម ។
ខាងក្រោមជាវីដេអូដែលទូរទស្សន៍វៀតណាម បានផ្សាយឃ្លីបមួយពីរឿងក្មេងស្រីវៀតណាម ត្រូវបានចាប់យកទៅចិន ហើយក្លាយជាស្រីកម្សាន្ត ។ ពួកនាងនៅរង់ចាំគ្រាកុមាររត់ទៅជាមួយក្រុមគ្រួសារនាប្រទេសវៀតណាម ។ ក្រុមសារព័ត៌វៀតណាមក៏បានសាកល្បងទាក់ទងជាមួយក្រុមជួញដូរក្មេង ទាំងជនជាតិចិន និងជនជាតិវៀតណាម នាប្រទេសចិន ៕