• សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសមនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន៤០៨នាក់ សម្រាប់សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

    ក្រសួងបញ្ជាក់ទៀតថា ចំពោះឪពុកម្តាយរបស់បេក្ខជននិទ្ទេស A ក៏អាចមកចូលរួមជាមួយកូនរបស់ខ្លួនបានផងដែរ។

    សូមជម្រាបថា ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨នេះ អ្នកប្រឡងជាប់៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ