• កំពូល​អ្នក​ផាត់មុខ ចង់បានមុខ Ronaldo គឺបាន​Ronaldo ចង់បានមុខអ្នកណាគឺដូចអ្នកហ្នឹង (មានវីដេអូ)

    មាន​អ្នកជំនាញ​ផាត់មុខ​ជាច្រើន​ដែល​ព្យាយាម​ផាត់មុខ​ពួកគេ ដើម្បី​ប្រែ​មុខមាត់​ឲ្យ​ដូច​ទៅ​នឹង​ផ្ទាំង​​គំនូរ Mona Lisa ដែល​គូរឲ្យ​វិចិត្រករដ៏​ល្បី​ម្នាក់​ឈ្មោះ Leonardo Da Vinci​។​

    ចំណែក​អ្នកជំនាញ​ផាត់មុខ​ជនជាតិ​ចិន​ម្នាក់​នេះ​វិញ ក៏​បាន​ចូលរួម​ក្នុងការ​ផាត់មុខ ដើម្បី​ប្រែក្លាយ​​មុខមាត់​គាត់​ឲ្យ​ដូច Mona Lisa ផងដែរ​។ អ្វី​ដែល​នឹង​ស្មាន​មិន​ដល់​នោះ​គឺថា​ជំនាញ​ផាត់​មុខ​​របស់គាត់ ធ្វើឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ឺន​ធឺ​ណេត​មាន​ការស្ញប់ស្ញែង​យ៉ាងខ្លាំង​។​

    ស្ត្រី​អ្នកជំនាញ​ផាត់មុខ​ចិន​ម្នាក់​នោះ​មានឈ្មោះ​ថា He Yuya អាយុ ២៧​ឆ្នាំ​។ នាង​ទទួលបាន​ការ​​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក ប្រើប្រាស់​អ៊ឺន​ធឺ​ណេត ដោយសារ​តែ​ជំនាញ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ និង​មិន​គួរឲ្យ​ជឿ​របស់គាត់​ក្នុងការ​ប្រែ​មុខមាត់​គាត់​ឲ្យ​ដូច Mona Lisa ស្ទើរតែ​ទាំងស្រុង​។​

    ក្រៅពី​អាច​ផាត់​មុខមាត់​ខ្លួន​ឲ្យ​ដូច​ទៅ​នឹង Mona Lisa ស្ត្រី​រូប​នោះ​ក៏​អាច​ផាត់មុខ​អោយ​ដូច​ទៅ​​នឹង​អ្នកល្បីៗ​មួយចំនួន​ទៀត​ផងដែរ ដូចជា Taylor Swift, Selena Gomes និង Cate Blanchett ជាដើម​។​

    ​ចង់​ដឹង​គាត់​មាន​ជំនាញ​ផាត់មុខ​អស្ចារ្យ​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ