ម្តាយលើលោកនេះ តែងទុកកូនជាក្តីសង្ឃឹង ជាគោលដៅនៃជីវិត ។ នារីចិនម្នាក់ឈ្មោះ DIEM ក្រោយពេលរៀបការក៏បង្កើតបានកូនប្រុសម្នាក់ ។
គ្រួសារតូចរបស់នាងពិតជាសុភមង្គលណាស់ ប៉ុន្តែឆាកជីវិតពិតជាពុំខ្វះរឿង…ស្មានពុំដល់ទេ ។
ពេលកូនប្រុសអាយុបាន ៦ឆ្នាំ ថ្ងៃមួយពួកគេ នាំគ្នាដើរលេង ក៏ស្រាប់តែកូនប្រុសសម្លាញ់ត្រូវគេលួចចាប់យកទៅបាត់ ។ ពួកគេពិតជារន្ធត់ចិត្ត ដើររកសព្វកន្លែង តែពុំឃើញសោះ ។
… ៣ឆ្នាំកន្លងផុត ថ្ងៃមួយនាង DIEM កំពុងដើរតាមផ្លូវក៏ឮស្នូរហៅថា “ម៉ែៗ” ។ នាងងាកមកក្រោយ ក៏ឃើញក្មេងសុំទានម្នាក់ ស្លៀកពាក់រយ៉េរយ៉ៃ ខ្លួនប្រាណប្រឡាក់ប្រឡូសសុទ្ធតែដី ហើយស្រែកហៅ… ម៉ែៗ មិនដាច់ពីមាត់ ។
៣ឆ្នាំហើយមែន តែនាងដឹងច្បាស់ថា វាគឺជាកូនរបស់នាង ប៉ុន្តែ… ។
នាងសម្រេចចិត្តឆ្លើយតបយ៉ាងខ្លី ៖ “យី! មកពីណាហ្នឹង ខ្ញុំពុំមែនជាម្តាយរបស់ឯងទេ!” ហើយក៏ដើរចេញយ៉ាងលឿន ។
ឃើញបែបនេះ ក្មេងសុំទានរូបនោះ ស្រែកយំយ៉ាងខ្លាំងៗថា ៖ ម៉ែ ! ហេតុអ្វីម៉ែមិនស្គាល់កូនអីចឹង! ម៉ែ ម៉ែ… ។
១០ថ្ងៃក្រោយ ប៉ូលិសក្រសោបបានក្រុមជួញដូរក្មេង១ក្រុមធំ ហើយរំដោះបានក្មេងៗជាច្រើន ដែលត្រូវពួកវាចាប់មកឲ្យដើរសុំទានចិញ្ចឹមក្រុមវា ។ ក្នុងនោះក៏មានកូនាង DIEM ផងដែរ ។
ពេលនោះឯងទើបរឿងពិតត្រូវបានទម្លាយចេញគឺនាង DIEM ពិតជាដឹងថា ក្មេងថ្ងៃនោះជាកូនរបស់នាង តែនាងសម្រេចចិត្តសងសឹកពួកឧក្រិដ្ឋជនដែលពុំមែនធ្វើបាបតែកូននាងម្នាក់នោះទេ ។ មានម្តាយ ឪពុកច្រើននាក់ទៀត ក៏រងការឈឺចាប់ដូចនាងដែរ ។ ដូច្នេះនាងសម្រេចចិត្តធ្វើមិនស្គាល់ តែនាងបានរត់ទៅរាយការណ៍ឲ្យប៉ូលិសរឿងរ៉ាវនេះក៏ដូចជាឃ្លាំមើលការពារកូននាង ។
ពិតណាស់! នាងជាម្តាយអស្ចារ្យ ហើយពុំសម្រាប់តែកូនខ្លួនប៉ុណ្ណោះទេ ។ ការឈឺចាប់របស់នាងប្រាកដជាធំធេងណាស់ ទើបនាងមានគោលគំនិតចែករំលែកសម្រាលទុក្ខរបស់ម្តាយដទៃទៀតដូចជារូបនាង ។
គួរឲ្យសរសើរមែន! បើអ្នកវិញ អ្នកនឹងធ្វើបែបណា៎?