• កុំចេះតែឆ្ងាញ់! ឲ្យដឹងផង ផ្នែក​ទាំង៣នេះ ​របស់​សត្វ​ជ្រូក មានផ្ទុក​សារជាតិ​ពុល ​ច្រើន​បំផុត​…!

    មាន​ផ្នែក​៣​របស់​សត្វ​ជ្រូក ត្រូវបាន​វេជ្ជបណ្ឌិត​ខាង​ជីវជាតិ​ទូន្មាន​គួរ​ប្រយ័ត្នប្រយែង​ជាពិសេស ។ ប្រសិន​បរិភោគ​មិន​ត្រឹមត្រូវ ឬ ច្រើនពេក នឹង​ឥទ្ធិពល​ដល់​សុខភាព​ធ្ងន់ធ្ងរ ។​

    ១ – ថ្លើម​ជ្រូក​

    ​ថ្លើម​ជ្រូក​ជា​ផ្នែក​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល និង​លោហធាតុ​ធ្ងន់​ដ៏​ច្រើន ។ តម្រូវការ​សម្រាប់​មនុ​ស្សម្នាក់ៗ​ត្រូវបាន​អនុញ្ញាត គឺ​ប្រមាណ ៣០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​១​ថ្ងៃ ។ ក្នុងពេលនោះ ថ្លើម​ជ្រូក ១០០ ក្រាម ផ្ទុក​ជាង ៤០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល ។​

    ​ចំណីអាហារ​ទាំងអស់​ដែល​សត្វ​ជ្រូក​ស៊ី សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ថ្លើម​ដើម្បី​កម្ចាត់​ជាតិពុល​, ដំណើរការ​នោះ​ប្រសិន​មិន​អនុវត្តន៍​បានល្អ ណឹ​ង​បន្សល់ទុក​ជាតិពុល​យ៉ាងច្រើន​ក្នុង​ថ្លើម ។ ដូច្នេះ អ្នក​គួរ​ថ្លឹងថ្លែង មុនពេល​បរិភោគ​ថ្លើម ដើម្បី​កុំ​ឲ្យ​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​, ជាតិពុល​, លោហធាតុ​ធ្ងន់ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។​

    ២ – ខួរ​ជ្រូក

    ​ទោះបី​ខួរ​ជ្រូក​ត្រូវបាន​ចាត់ទុកជា​ម្ហូប​ប៉ូវ ដោយសារ​ផ្ទុក​កាល់ស្យូម , ហ្វូ​ស​ហ្វ័​រ​, ដែក និង​សមាសធាតុ​ផ្សេងៗ​មួយចំនួនទៀត តែ​ផ្ទុយ​មកវិញ វា​សម្បូរ​កូ​ឡេ​ស្តេ​រ៉ូ​ល​បំផុត ។​

    ​ធម្មតា ខួរ​ជ្រូក​១​ទម្ងន់ ១០០ ក្រាម ផ្ទុក​ប្រមាណ ៣០០០ mg កូ​ឡេ​ស្តេ​រ៉ូ​ល ។​

    ៣ – សួត​ជ្រូក

    ​សួត​ជា​ផ្នែក​ប្រមូលផ្តុំ​ជាតិពុល​ច្រើន​បំផុត​លើ​សរីរាង្គ​ជ្រូក ។ ទន្ទឹម​នោះ ជ្រូក​មាន​ទម្លាប់​ពិសេស គឺ​ឧស្សាហ៍​ដកដង្ហើម​កៀក​ដី ។ ហេតុនេះ វា​បាន​ស្រូប​ចូល​សួត​នូវ​ធូលី​កខ្វក់​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ។ ពេល​ជ្រូក​ដកដង្ហើម ធូលី និង​លោហធាតុ​ធ្ងន់ ត្រូវ​ស្រូប​ចូល​ជ្រៅ​ទៅក្នុង​សួត ។ ពេល​មនុស្ស​បរិភោគ​សួត​ជ្រូក នឹង​ទាញ​ទៅជា​មួយ​នូវ​ធូលី​, លោហធាតុ​ធ្ងន់​ទាំងនោះ រួមទាំង​វីរុស​បង្ក​ជំងឺ​ទៅក្នុង​ខួរ បង្ក​គ្រោះថ្នាក់​ធំ​ដល់​សុខភាព ។​

    ​តាម​លទ្ធផល​វិភាគ ក្នុង​សួត​ជ្រូក​មាន​ផ្ទុក​ជាតិពុល​ដល់​ទៅ ៦០% ក្នុង​សាច់ជ្រូក​ទាំងមូល ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ