រតនៈ ពិសី ប្រកាស​ព្រមានថា នឹងបញ្ចេញ​ឈ្មោះអ្នក​​ជំពាក់លុយ​ មិនព្រមសង!

(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីល្បាញ ខាងសម្លៀកពាក់សិចស៊ីមិនប្រមាណខ្លួន បង្ហាញដើមទ្រូងមូលក្បំ និងតែងតែមានរឿងអាស្រូវស្នេហា គឺកញ្ញា រតនៈ ពិសី មុខនេះបន្តិច ស្រាប់តែធ្វើរឿងឲ្យទស្សនិកជន ជាពិសេសអ្នកតាមដានសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនាងបង្ហោះសារប៉ុន្មានឃ្លា ក្នុងន័យដាស់សតិ និងព្រមានប្រកាសបញ្ចេញឈ្មោះ ជនដែលខ្ចីលុយនាងមិនសង។

យើងតាមគណនីហ្វេសប៊ុក របស់តារាស្រីរាំក្រវីមិនសំចៃខ្លួន លើឆាកតន្រ្តី រតនៈ ពិសី បានសរសេយ៉ាងដូច្នេះថា «បន្តិចទៀត ខ្ញុំនឹងបញ្ចេញឈ្មោះឲ្យអស់ អ្នកដែលខ្ចីលុយហើយ មិនសង មាននឹកឃើញអាណិតគេខ្លះទេ ដែលគេខំរត់រកលុយ ឲ្យអ្នកឯងខ្ចី ទាំងការអាណិតអាសូរ នឹងព្រួយបារម្ភ តែដល់ពេលអ្នកឯងបានលុយ មាននឹកឃើញសងគេវិញខ្លះអត់?»។

យ៉ាងណាមិញ ចំពោះការទម្លាយសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមួយចំនួនគិតថា ប្រហែលជាតារាស្រីរូបនេះ ដល់កទ្រាំលេងបានហើយ បានដល់ថ្នាក់ប្រកាសក្តែងៗ ក្នុងបណ្តាញសង្គម ឲ្យមនុស្សរាប់លានអ្នកបានដឹងបែបនេះ។

តែយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា កញ្ញា រតនៈ ពិសី នឹងបញ្ចេញឈ្មោះពិតមែន ដូចអ្វីដែលនាងបាននិយាយ ឬគ្រាន់តែបង្ហោះសារលើហ្វេសប៊ុក ដើម្បីទទួលបានការចាប់អារម្មណ៍ ពីមហាជន និងដើម្បីឲ្យអ្នកដែលខ្ចីលុយនាងដឹងខ្លួន ហើយយកមកសងវិញ ឬយ៉ាងណាទេ ខណៈដែលសារបែបនេះ មានអ្នកសិល្បៈជាច្រើនមកហើយ បានសម្រេចជ្រើសយកការព្រមាន ជាសាធាណៈតាមបណ្ដាញដូចគ្នា ហើយក៏ទទួលបានផលមកវិញ យ៉ាងល្អដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ