• ហួសចិត្តក្រោយដឹងរឿងពិត ទាក់ទងព័ត៌មានបរទេសចុះផ្សាយថាម្តាយខ្មែរម្នាក់បង្ខំឲ្យកូនស្រីលក់ខ្លួន (មានវីដេអូ)

    តាមរយៈការចុះផ្សាយពីបណ្តាញសារព័ត៌មាន RT ធ្វើជាវីដេអូឯកសារស្តីពីជីវិតរបស់ប្អូនស្រីខ្មែរម្នាក់ ត្រូវបានម្តាយបង្ខំឲ្យលក់ខ្លួន ក្នុងតម្លៃ ១ ពាន់ ដុល្លា ព្រោះតែជីវភាពលំបាក។

    ខណៈពេលនេះ គឺប្អូនស្រីមិនចង់លក់ខ្លួនទៀតទេ គឺចង់បន្តការសិក្សារៀនសូត្រ ទោះបីជាមានគេដឹងពីប្រវិត្តរបស់កញ្ញាមិនល្អធ្លាប់លោកខ្លួនយ៉ាងណាក្តី ហើយក្នុងនោះបានធ្វើឲ្យមហាជនអាណិតជាខ្លាំងអំពីអ្វីដែលបានកើតឡើងលើប្អូន រហូតមានគេប្រកាស់ជួយដល់ប្អូនស្រីទៀតផង។

    ប៉ុន្តែគ្រប់យ៉ាងនៃរឿងខាងលើពិតជាធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំង និងជួយអរប្អូនស្រីផងដែរ ដោយសារតែប្អូនស្រីដែលគេនាំគ្នាអាណិតពេញបណ្តាញសង្គម បានចេញជាវីដេអូបកស្រាយការពិតក្នុងគណនីហ្វេសបុករបស់ប្អូន ឈ្មោះ Tin Zër ដោយបានរៀបរាប់ថា តាមពិតរឿងរ៉ាវខាងលើគឺជារឿងសម្តែងប៉ុន្នោះ ម៉ាក់របស់នាងមិនបានលក់នាងទេ ហើយនាងក៏មិនបានលក់ខ្លួនអ្វីដែរ គ្រប់យ៉ាងគឺនិយាយទៅតាមអ្វីដែលគេបញ្ជា ដោយដំបូងឡើងព្រោះគិតថាជារឿងអប់រំ ដូច្នេះម្តាយរបស់នាង និងនាងបានយល់ព្រម រួមទាំងសាលាផងដែរ ប៉ុន្តែមិនដឹងមានរឿងអ្វីទេទំនងអ្នកថតបានខឹងនាង ក៏យកទៅលក់ឲ្យបណ្តាញសារព័ត៌មានស្រុកក្រៅ យកទៅធ្វើជារឿងពិតបែបនេះតែម្តង និងដាក់ចំនងជើងសាហាវៗទៀត។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ