យន្តហោះដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air ជាប្រភេទ Boeing 737 MAX 8 ដែលទើបតែបញ្ជាាទិញពីក្រុមហ៊ុនយក្សអាមេរិក Boeing និងជាម៉ូតដែលថ្មីបំផុតដែលក្រុមហ៊ុនអាកាសចរណ៍នានាលើសកលលោកបានធ្វើការកុម្ម៉ង់ទិញ និងត្រូវបានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តយ៉ាងយកចិត្តទុកដាក់បំផុតជាច្រើនឆ្នាំដែលមានលក្ខណៈជាស្តង់តាអន្តរជាតិពីក្រុមអ្នកជំនាញ។
កត្តាជាច្រើនដែលអាចបង្កឲ្យយន្តហោះធ្លាក់គឺមានច្រើនណាស់ដូចជា កំហុសឆ្គងពីអ្នកបញ្ជាាយន្តហោះ(ពីឡុត) បញ្ហាពាក់ព័ន្ធជាមួយនិងបច្ចេកទេសគ្រឿងម៉ាស៊ីន ជាអំពើចោរកម្ម ភេរវកម្ម និងអាកាសធាតុជាដើម។ ទាក់ទងមូលហេតុនៃការធ្លាក់នេះ លោក Gerry Soejatman បានធ្វើការថ្លែងថា “យន្តហោះ ដែលមានលក្ខណៈចាស់ខ្លាំង គឺអាចនឹងរងហានិភ័យខ្ពស់ខ្លាំងក្នុងការជួបគ្រោះថ្នាក់ ប៉ុន្តែយន្តហោះដែលថ្មីខ្លាំងពេក ក៏អាចនឹងរងហានិភ័យខ្ពស់ខ្លាំងដូចគ្នាផងដែរ លោកក៏បានបន្ថែមទៀតដែរថា យន្តហោះដែលមានលក្ខណៈថ្មីស្រឡាងយ៉ាងនេះ គឺត្រូវតែចំណាយពេលឲ្យបានច្រើនក្នុងការហោះហើរ ដោយមិនចាំបាច់មានការត្រួតពិនិត្យបច្ចេកទេសមុននោះឡើយ។