មន្រ្តីយោធាម្នាក់ពាក់ស័ក្ត៤ លោតសម្លាប់ខ្លួនឯងពីលើអគារជាន់ទី ២ នៅសកលវិទ្យាល័យការពារជាតិ

ភ្នំពេញ៖ មន្រ្តីយោធាវ័យចំណាស់ម្នាក់ពាក់ស័ក្ត៤ បានបញ្ចប់ជីវិតរបស់ខ្លួន ដោយលោតពីលើអគារជាន់ទី២ នៃអគារសាកលវិទ្យាល័យការពារជាតិ ដោយពុំទាន់ដឹងពីមូលហេតុនៅឡើយ ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចំណុចក្នុងសកលវិទ្យាល័យការពារជាតិ ក្រុមទី១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ រិន រី អាយុប្រហែល៤៧ឆ្នាំ មានឋានន្តរស័ក្ត ថ្នាក់វរសេនីយត្រី មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មិត្តរួមការងារនៅទីនោះនិយាយថា ជនរងគ្រោះបាន លោតពីលើ អាគារB ជាន់ទី២ បណ្តាលឱ្យស្លាប់ភ្លាមៗ ។ ពុំមាននរណាម្នាក់ដឹងពីមូលហេតុ ដែលបណ្តាលឱ្យជនរងគ្រោះសម្រេចបញ្ចប់ជីវិតបែបនេះឡើយ ។ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងកោសល្យវិច្ច័យ ៕

ប្រភព៖ bbn-tv

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ