ថ្ងៃនេះបានជួបជនបរទេសដែលមានបញ្ហាប៉ះគ្នាជាមួយក្មេងស្រីកាលពីប៉ុន្មានថ្ងៃមុនដោយចៃដន្យហើយក៏បានជួបនិយាយជាមួយគាត់ប៉ុន្មានមាត់ទាក់ទងនឹងរឿងនេះដោយសាររឿងនេះកំពុងតែល្បីខ្លាំងក្នុងបណ្តាញហ្វេសប៊ុក ។
ពេលបាននិយាយជាមួយគាត់ឃើញថាគាត់គឺជាមនុស្សដែលរួយរាយរាក់ទាក់ និងមានចិត្តល្អណាស់ សំដីនិងកាយវិការគឺពិតជាគួរអោយគោរព និងជាមនុស្សដែលមានទំនួលខុសត្រូវ។ តាំងនាមប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំបានសុំទោសគាត់ហើយក៏បានប្រាប់គាត់ថាប្រជាជនកម្ពុជាយើងទាំងមូលពិតជាមានការសោកស្តាយចំពោះរឿងនេះណាស់ ហើយបាននិយាយប្រាប់គាត់ដែរថាមានមនុស្សជាច្រើនកំពុងស្វែងរកគាត់ដើម្បីសុំទោសជំនួសគ្រួសារក្មេងស្រី ហើយក៏មានអ្នកខ្លះទៀតចង់ឧបត្ថមប្រាក់សងគាត់វិញ ខ្លះចង់ចេញលុយអោយគាត់ទៅដើរលេងនៅកោះកុង .ល. គាត់ពិតជារំភើបនិងអរគុណពោះសន្តានចិត្តប្រជាជនកម្ពុជាទាំងអស់ដែលមានចិត្តល្អចំពោះគាត់។
គាត់ថាពេលនោះគាត់មិនបានគិតថាអ្នកណាខុសអ្នកណាត្រូវឡើយគឺគាត់បារម្ភខ្លាំងបំផុតគឺក្មេងស្រីខ្លាចគាត់មានបញ្ហាអ្វីម៉្យាងនេះជាគ្រោះថ្នាក់លើកទីមួយដែលគាត់ជួបប្រទះនៅស្រុកយើង ចឹងគាត់មានការភិតភ័យខ្លាំង សូម្បីនិយាយជាមួយខ្ញុំក៏នៅមានការភ័យតិចតួចដែរ តែអារម្មណ៍នេះបានបាត់ទៅវិញនៅពេលលឺយើងថាប្រជាជនយើងមានការអាណិតនិងចង់ជួយគាត់ 😀😀😀 សុំអធ្យាស្រ័យផងវីឌីអូនេះគឺថតបានតែពាក់កណ្តាលដោយសារនិយាយបានពាក់កណ្តាលហើយទើបអ្នកថតចាប់ផ្តើមថត 😂😂៕