• ជើងខ្លាំង YouTuber ដែលសម្បូរ Subscriber ច្រើនជាងគេក្នុងលោក PewDiePie ត្រូវគេផ្តួលតំណែងបានហើយ!

    PewDiePie ធ្លាប់​គ្រង​តំណែង​ជា YouTuber មាន Subscriber ច្រើន​បំផុត​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក បាន​ធ្លាក់​មក​ឈរ​នៅ​លេខ ២ បន្ទាប់​ពី​ជើង​ខ្លាំង T-Series មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ទទួល​បាន​តួ​លេខ Subscriber វ៉ា​ដាច់​ជា​ផ្លូវការ។

    គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ Channel របស់ PewDiePie មាន Subscriber ប្រមាណ ៦៧ ៣៧២ ៧៩៨ នាក់ ធៀប​នឹង T-Series កើន​ឡើង​ដល់ ៦៧ ៣៧៨ ៣១៤ ពោល​គឺ​មាន​ភាព​ខុស​គ្នា​ខ្ទង់ ៦ ពាន់​នាក់។

    តាម​ស្ថិតិ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៨ គណនី​ PewDiePie ជា​អ្នក​បង្កើត​មាតិកា​មាន​ឈ្មោះ​ពិត Felix Kjellberg សញ្ជាតិ​ស៊ុយអែត​មាន​តួ​លេខ​អ្នក​គាំទ្រ​កើន​ឡើង​ត្រឹម ១៥ ភាគរយ រហូត​ធ្វើ​ឲ្យ​មាតិកា​បង្កើត​ឡើង​ដោយ T-Series ឆ្មក់​យក​ជាប់​ឈ្មោះ​ជា Channel ទទួល​បាន​ការ​ចុច View ច្រើន​ជាង​គេ​បំផុត​លើស​ពី ៥១,៥ ពាន់​លាន​ដង។ នេះ​បើ​យោង​តាម​របាយការណ៍ Social Balde បាន​ចុះ​ផ្សាយ។

    បើ​តាម​ប្រវត្តិ​នៃ​ការ​ចាប់​ផ្តើម និយាយ​បាន​ថា PewDiePie ចាប់​ផ្តើម​នា​ឆ្នាំ ២០១០ ដោយ​បង្ហោះ​ចែកចាយ​នូវ​ប្រភេទ​វីដេអូ​ទាក់ទង​នឹង​ការ​កម្សាន្ត​ និង​វីដេអូ​ហ្គេម ធៀប​នឹង T-Series របស់​ឥណ្ឌា​ប្រលូក​ក្នុង​វិស័យ​តន្រ្តី​តាំង​តាំង​ពី​ឆ្នាំ ១៩៨៣ មុន​ទាំង YouTube លេច​រូបរាង​ទៅ​ទៀត ហើយ​ជា​ញឹកញយ​គាប់​ជួន​កំណើន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការ​កើន​ឡើង​ផង​នោះ វីដេអូ​ជា​ច្រើន​របស់ Channel ឥណ្ឌា​មួយ​នេះ​ក៏​បាន​បង្ហោះ​ចែកចាយ​ជា​រៀងរាល់​ថ្ងៃ។

    រំឭក​ថា​សម្រាប់​លោក Kjellberg ​កាល​ពី​ឆ្នាំ ២០១៧ គ្រា​មាន Subscriber ប្រមាណ ៥៣ លាន​នាក់ លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦១ លាន​ដុល្លារ ដោយ​ត្រឹម​តែ​មួយ​ឆ្នាំ​នោះ​លោក​រក​បាន ១៥ លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ ២០១៣ ​ចំណូល​នៅ​ទាប​បាន​តែ​ជាង ៤ លាន​ដុល្លារ​ប៉ុណ្ណោះ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ