• រឿងពិត ៦យ៉ាងរបស់លោក Bill Gates ដែលកម្រ​មានអ្នកដឹង

    ១. នៅ​ឆ្នាំ ១៩៧៧ ពោល​ក្រោយ​ឈប់​រៀន​​នៅ​សកលវិទ្យាល័យ Harvard បានពីរឆ្នាំ លោក Bill Gates ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​រដ្ឋ New Mexico ដោយសារគ្មានប័ណ្ណបើកបរ និង​មិនឈប់ស្តុបក្រហម។

    ២. បច្ចុប្បន្ន​នេះលោក Bill Gates ធ្វើដំណើរ​តាម​រយៈ​យន្តហោះ​ឯកជន​ដែល​លោក​បាន​ទិញ​តាំង​ពី​ឆ្នាំ ១៩៩៧ ហើយ​លោក​បាន​និយាយ​ថា​ ការ​ទិញ​យន្តហោះ​នេះ​ជា​ការ​ចាយ​វាយ​ខ្ជះខ្ជាយមួយ។

    ៣. ក្រៅ​ពី​បាន​ខ្ជះខ្ជាយ​លើ​ការ​ទិញ​យន្តហោះ លោក Bill Gates ក៏​ធ្លាប់​បាន​ខ្ជះខ្ជាយ​លុយទិញ​អត្ថបទមួយផ្ទាំងដែលមានតម្លៃ​ដល់ ៣០,៨ លាន​ដុល្លារ កាល​ពី​ឆ្នាំ ១៩៩៤។

    ៤. ត្បិត​ថា​មាន​ទ្រព្យមហាសាល​មែន ប៉ុន្តែលោក Bill Gates និយាយ​ថា​កូនៗរបស់លោកនឹងទទួល​បាន​មរតក​ត្រឹម ១០ លាន​ដុល្លារ​ម្នាក់​ ពី​ទ្រព្យ​សម្បត្តិ​ ៩០,៩ ពាន់​លាន​ដុល្លារ​របស់​ខ្លួន។

    ៥. លោក Bill Gates និិយាយ​ថា​ក្នុង​មួយ​ឆ្នាំ លោកអានសៀវភៅ​ ៥០ ក្បាល ដើម្បី​រៀនអំពីអ្វីថ្មី និងសាកល្បង​ការ​យល់ដឹង​របស់​ខ្លួន។

    ៦. លោក Bill Gates មិន​ចេះភាសា​បរទេសណា​មួយ​ឡើយ ដែល​នេះ​ជា​ការ​ស្ដាយក្រោយធំ​មួយ​ក្នុង​ជីវិត​របស់​លោក៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ