• iPhone XR បានមក​ដល់​ខ្មែរ​ហើយ លក់ក្នុងតម្លៃ…

    បន្ទាប់​ពី​ធ្វើ​ការ​រង​ចាំ​សម្រាប់​អ្នក​ចង់​ចាប់​កាន់ iPhone XR ក្រោយ​ពេល​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​កាល​​ថ្ងៃ​សុក្រ​​ទី ១៩ ខែ​តុលា កន្លង​ទៅហើយ​មាន​លក់នៅថ្ងៃទី ២៦ តុលា នេះ។

    ដោយ​ឡែក​ព្រឹក​នេះ​មាន​ហាង​មួយ​បាន​ទម្លាយ​ពី​តម្លៃ iPhone XR នឹង​ហោះ​មក​ដល់​ហាង​នៅ​ថ្ងៃ​នេះ​ដែរ​តែ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ឡើយ។

    ចំពោះ​តម្លៃ​វិញ iPhone XR ដែល​មក​ដល់​ខ្មែរ​នៅ​ថ្ងៃ​នេះ​តាម​ប្រភព​ពី​ហាង 3Plus សម្រាប់​ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៥០ ដុល្លារ​ ជា​ប្រភេទ​ស៊ីម​មួយ និង​ទំហំ 128GB តម្លៃ​ខ្ទង់ ១ ១៥០ ដុល្លារ​ ជា​ប្រភេទ​ស៊ីម​ពីរ។

    តាម​ប្រភព​ពី Apple វិញ​សម្រាប់ iPhone ស៊េរី​ថ្មី​នេះ​នឹង​មាន​លក់​ផ្លូវការនៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​មាន​​ប្រទេស​កូរ៉េ​ខាង​ត្បូង, ប្រ៊ុយណេ​, មីយ៉ាន់ម៉ា,​វៀតណាម,ម៉ាកាវ រួម​ជា​មួយ​ប្រទេស​កម្ពុជា​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ