ហួសចិត្ត! បុរស​ម្នាក់ស្លាប់ ដោយសារ​ចាប់រំលោភ​ក្រពើ តែ​ត្រូវ​ក្រពើ​មួយទៀត​មក​ជួយ​គ្នា​វា

បុរស​ថែ​សួនសត្វ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ក្រពើ​វាយប្រហារ បន្ទាប់ពី​គាត់ កំពុង​រំលោភ​ក្រពើ​ក្រមុំ​មួយ​ក្បាល នៅក្នុង​សួនសត្វ Naples ប្រទេស​អ៊ីតាលី​។​

​បើ​តាម​អ្នកនាំពាក្យ​ប៉ូលីស​ក្នុង​ទីក្រុង Naples បានឲ្យដឹងថា លោក Jimmy Olsen អាយុ ២៤​ឆ្នាំ កំពុងតែ​រំលោភ​ក្រពើ​ក្រមុំ​មួយ​ក្បាល ប៉ុន្តែ​ស្រាប់តែ​មាន​ក្រពើ​ធំ​មួយ​ក្បាល​ទៀត​បាន​​មក​វាយប្រហារ​គាត់​ពី​ខាងក្រោយ​។​

​បុរស​វ័យក្មេង​ខាងលើ ត្រូវ​បាន​ក្រពើ​ខាំ​ជាប់ និង​អូស​គាត់​ចូល​ទឹក បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្តង​។​

​ការស្លាប់​របស់​លោក Jimmy Olsen បាន​កើតឡើង​កាលពី​ពេល​ថ្មីៗ​នេះ​។ សព​របស់គាត់​​ត្រូវបាន​រកឃើញ ១​ម៉ោង បន្ទាប់​ពី​ក្រពើ​វាយប្រហារ​គាត់​។​

​ការស្លាប់​របស់​លោក Jimmy Olsen មិនមែន​ជា​ករណី​ចម្លែក​លើក​ទី ១​នោះទេ ដោយ​កាលពី​​ឆ្នាំ ២០០២ ក៏​មាន​ករណី​រំលោភ​ក្រពើ​ផងដែរ​នៅក្នុង​សួនសត្វ Columbus បន្ទាប់​ពី​អ្នក​មើល​ថែ​​សួន​បាន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ចូល​ក្នុង​សួន ដើម្បី​រួមរក្ស​ជាមួយ​ក្រពើ ជា​ថ្នូរ​នឹង​ការ​បាន​លុយ​មួយ​​ចំនួន​៕

ប្រភព៖ CEN, worldnewsdailyreport

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ