តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាប្រជាពលរដ្ឋដែលមានលំនៅឋាន នៅតាមបណ្ដោយផ្លូវជាតិទាំង១៣ខ្សែ ត្រូវរំកិលថយក្រោយយ៉ាងតិចឲ្យបាន ១៥ម៉ែត្រពីអ័ក្សផ្លូវ។ ផ្លូវជាតិទាំងនោះមានដូចខាងក្រោមនេះ៖
១. ផ្លូវជាតិលេខ១
២. ផ្លូវជាតិលេខ២
៣. ផ្លូវជាតិលេខ៤
៤. ផ្លូវជាតិលេខ៥
៥. ផ្លូវជាតិលេខ៦
៦. ផ្លូវជាតិលេខ១៤
៧. ផ្លូវជាតិលេខ២០បេ
៨. ផ្លូវជាតិលេខ២១
៩. ផ្លូវជាតិលេខ២១អា
១០. ផ្លូវជាតិលេខ២១បេ
១១. ផ្លូវជាតិលេខ៣៤
១២. ផ្លូវជាតិលេខ១១០
១៣. ផ្លូវជាតិលេខ១៥១អា
តាមសេចក្ដីប្រកាសមន្ទីរសាធារណការ នឹងចាប់ផ្តើមពង្រីកចិញ្ជើមផ្លូវ ១៥ម៉ែត្រពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។
អាស្រ័យហេតុនេះ សូមសំណូមពរដល់បងប្អូនដែលមានលំនៅដ្ឋាន ឬបានប្រកបអាជីវកម្ម នៅតាមបណ្តោយផ្លូវដូចបានរៀបរាប់ខាងលើ សូមរំកិលថយយ៉ាងតិចឲ្យបាន ១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ៕
ប្រភព៖ Sabay