ចិនប្រាប់លោក ដូណាល់ ត្រាំ ឲ្យប្ដូរទូរសព្ទពី iPhone មកប្រើទូរស័ព្ទដៃចិនជំនួសវិញ បើនៅតែខ្លាចគេ Hack

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយបែបចំអកឡកលើយឱ្យប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ប្ដូរទូរស័ព្ទដៃ iPhone របស់លោកទៅប្រើទូរស័ព្ទដៃចិនជំនួសវិញ ឬក៏អាចឈប់ប្រើឧបករណ៍ ទំនាក់ទំនងទំនើបៗចោលតែម្ដង បើនៅតែខ្លាចគេលួច Hack។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

លោក Hua Chunying ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់សារព័ត៌មានអាមេរិក New York Times រាយការណ៍ថាចិន និងរុស្ស៊ី បាន និងកំពុងព្យាយាមលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទដៃ iPhone ផ្ទាល់ខ្លួនរបស់លោក​ ដូណាល់ ត្រាំ។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Chunying បានលើកឡើងដូច្នេះថា៖«ក្រោយពីបានអានសេចក្ដីរាយការណ៍ នេះ…បើសិនជាពួកគេ (សហរដ្ឋអាមេរិក) ព្រួយបារម្ភខ្លាចក្រែងទូរស័ព្ទដៃ iPhone របស់ Apple​ ត្រូវបានគេ Hack លួចស្ដាប់កិច្ចសន្ទនា នោះពួកគេអាចប្ដូរមកប្រើទូរស័ព្ទដៃចិន Huawei ជំនួសវិញបាន…តែបើសិនជាពួកគេនៅតែព្រួយបារម្ភដដែល ពួកគេ អាចឈប់ប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍ទំនាក់ទំនងទំនើបៗទាំងអស់ ហើយផ្ដាច់ទំនាក់ទំនងពីពិភពខាងក្រៅតែម្ដងទៅ»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានច្រានសេចក្ដីរាយការណ៍របស់ New York Times ដោយហៅវាថាជា Fake News ខណៈរុស្ស៊ីក៏បានទាត់ចោលសេចក្ដីរាយការណ៍នេះដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ