• បទ​​ញាក់កន្ត្រាក់​អារម្មណ៍​ថ្មី របស់ យូរី ​«ស្វាបាប៊ូ» កំពុងតែ​ទទួល​បានការ ចាប់​អារម្មណ៍​ខ្លាំង!

    (ភ្នំពេញ)៖ តារាចម្រៀងស្រីសាច់សខ្ចី ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ត្រូវបានគេសង្កេតឃើញថា នាងជាតារាចម្រៀងស្រីវ័យក្មេងមួយរូប មានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យសម័យថ្មី។ ជាមួយនឹងគ្នានេះដែរតារាស្រីរូបនេះ តែងតែបញ្ចេញបទចម្រៀងថ្មីៗ ជាពិសេសនោះ គឺបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ តែម្ដង តួយ៉ាងដូចជាពេលថ្មីៗនេះ កញ្ញា យូរី បានបញ្ចេញជាឈុតឆាកខ្លះៗ ក្នុងបទចម្រៀងរបស់ខ្លួន មានចំណងជើងថា «ស្វាបាប៊ូ» លាយឡំជាមួយនឹង ក្បាច់រាំយ៉ាងរស់រវើក គឺកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ។

    ជាការពិតណាស់ បើទោះបីជាបទចម្រៀង «ស្វាបាប៊ូ» របស់តារាចម្រៀង ស្ថិតក្នុងដួងចិត្តយុវវ័យ កញ្ញា យូរី ទើបតែបញ្ចេញជាឈុតឆាកខ្លះៗ សម្រាប់ចែកជូនដល់ទស្សនិកជន អ្នកគាំទ្រ ក៏ពិតមែន តែបទចម្រៀងមួយបទនេះ គឺហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង ពោលទាំងក្បាច់រាំ ទាំងការតុបតែងខ្លួន និងចង្វាក់ភ្លេង គឺប្លែក និងពីរោះទាក់ទាញអារម្មណ៍យុវវ័យ តែម្តង។

    ជាមួយគ្នានេះ មានទស្សនិកជនជាច្រើនបានលើកឡើងថា បទចម្រៀងបែបញាក់កន្ត្រាក់អារ្មណ៍ «ស្វាបាប៊ូ» នេះ គ្រាន់តែចេញវីដេអូខ្លី មកភ្លាម គឺផ្ទុះខ្លាំងទៅហើយ ពោលគឺទើបតែចេញមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនាយ៉ាងច្រើនទៅហើយ។ យ៉ាងណាមិញ ទស្សនិកជន និងអ្នកគាំទ្រកញ្ញា យូរី ផ្ទាល់ កំពុងតែទន្ទឹងរង់ចាំទស្សនា Full MV របស់បទចម្រៀងមួយនេះថា តើមានលក្ខណៈប្លែកភ្នែកកម្រិតណា បន្ថែមទៀត?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ