• BTS ក្លាយ​ជា​ក្រុម​ចម្រៀង​វ័យ​​ក្មេង​ដំបូងគេ ទទួល​បាន​ពានពីក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ប្រចាំ​ប្រទេស​កូរ៉េ

    កម្មវិធី “Korean Popular Culture and Arts Award” ជា​ពិធី​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ប្រចាំ​ប្រទេស​កូរ៉េ។

    កាល​ពី​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ​២០១៨​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​មួយ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន Olympic Hall ក្នុង​ទីក្រុង Seoul។ ក្នុង​កម្មវិធី​នោះ​ដែរ ក្រុម​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម Big Hit បាន​ទទួល​ពាន​រង្វាន់​ដ៏​សំខាន់​មួយ គឺ​ពាន “Order of Cultural Merit” ដែល​ពាន​មួយ​នេះ​ដែរ គឺ​ប្រគល់​ចំពោះ​អ្នក​ដែល​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​វប្បធម៌​ជាតិ​របស់​ខ្លួន កាន់​តែ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ។

    BTS ​ចាត់​ទុក​ជា​ក្រុម​ចម្រៀង​មួយ ដែល​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង K-pop និង​ភាសា​កូរ៉េ​ត្រូវ​បាន​រីក​សាយ​ និង​ទទួល​ស្គាល់​ពាស​ពេញ​ពិភពលោក។ ពួកគេ​ជា​ក្រុម​ចម្រៀង​ក្មេង​ដំបូង​គេ​បង្អស់ ដែល​មាន​កិត្តិយស​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ