អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសជូនដំណឹង ស្ដីពីការផ្អាកប្រើប្រាស់ចរន្តអគ្គិសនីនៅតាមខណ្ឌមួយចំនួន នៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ២៧ និង២៨ ខែតុលា ឆ្នាំ២០១៨តទៅ។ នេះបើតាមទំព័រហ្វេសប៊ុក របស់អគ្គិសនីកម្ពុជា។
សេចក្ដីជូនដំណឹងដដែល តាមទំព័រហ្វេសប៊ុកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងពីមូលហេតុ គឺដើម្បីអនុវត្ត ជួសជុល ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ទីតាំងខណ្ឌ និងកាលបរិច្ឆេទ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល៣ថ្ងៃខាងមុខនោះ មានដូចជា
ថ្ងៃសុក្រ ទី២៦ ខែតុលា ចាប់ពីម៉ោង៩:០០ ដល់ម៉ោង ១៧:០០
ស្ថិតនៅតាមសង្កាត់នានា នៃខណ្ឌទាំង៧នេះ
១. សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
២. សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
៣. សង្កាត់និរោធ ខណ្ឌច្បារអំពៅ
៤. សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
៥. សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ជើងឯក ខណ្ឌដង្កោ
៦. សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ
៧. និងសង្កាត់វាលស្បូវ សង្កាត់ព្រែកឯក សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពរូប អគ្គិសនីកម្ពុជា
ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង ១៧:០០
ស្ថិតនៅតាមសង្កាត់នានា នៃខណ្ឌទាំង៤នេះ
១. ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
២. សង្កាត់និរោធ ខណ្ឌច្បារអំពៅ
៣. សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៤. សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពរូប អគ្គិសនីកម្ពុជា
ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង៩:០០ ដល់ម៉ោង ១៦:០០
ស្ថិតនៅតាមសង្កាត់នានា ខណ្ឌទាំង៧នេះ
១. ស្ថិតនៅសង្កាត់ផ្សារដើម គ ខណ្ឌទួលគោក
២. បឹងកក់ទី២ ខណ្ឌទួលគោក
៣. សង្កាត់ទួលសង្កែទី២ ខណ្ឌទួលគោក
៤. សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
៥. សង្កាត់ទឹកថ្លា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ
៦. សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
៧. សង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។