• បុរស​វ័យ​ចំណាស់​ម្នាក់ អះអាងថាខ្លួន​ជា Adolf Hitler ដែល​បាន​លាក់​ខ្លួន​អស់ ៧០​ឆ្នាំ​!

    បុរស​វ័យ​ចំណាស់​ម្នាក់ មកពី​ទីក្រុង Salta ប្រទេស​អា​ហ្សង់​ទីន បាន​អះអាង​ថា ខ្លួន​គាត់​គឺជា​​មេដឹកនាំ​ផ្តាច់ការ​អាល្លឺម៉ង់ ឈ្មោះ Adolf Hitler ហើយ​គាត់​បាន​លាក់​ខ្លួន​អស់​រយៈពេល ៧០​ឆ្នាំ​​មកហើយ​។

    ​បុរស​វ័យ ១២៨​ឆ្នាំ​ខាង​លើ និង​ជនអន្តោប្រវេសន៍​ជនជាតិ​អាល្លឺម៉ង់ បាន​ថ្លែង​ប្រាប់​សារពត៌មាន El Patriota ថា​គាត់​បាន​មកដល់​ប្រទេស​អា​ហ្សង់​ទីក្នុង​ឆ្នាំ ១៩៤៥ ដោយ​ក្នុង​លិខិតឆ្លងដែន​​មានឈ្មោះ​ថា Herman Guntherberg​។​ ​គាត់​អះអាង​ថា លិខិត្តឆ្លងដែន​គាត់​ក្លែងក្លាយ​ទេ ហើយ​វា​ត្រូវបាន​បង្កើត​ក្នុង​ពេល​ជិត​ចប់​សង្គ្រាម​​លើក​លើក​ទី ២ ហើយ​គាត់​គឺ​ជា​មេដឹកនាំ​បក្ស Nazi ឈ្មោះ Adolf Hitler ដ៏​ពិតប្រាកដ​។​

    ​គាត់​និយាយ​ថា គាត់​បាន​សម្រេ​ចិត្តឈ​ប់លាក់ខ្លួន និង​បង្ហាញ​អត្តសញ្ញាណ​វិញ ក្រោយពេល​ភ្នាក់​​ងារ​សម្ងាត់​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល បាន​បោះបង់ចោល​គោល​ន​យោ​បាន​ពួកគេ​ក្នុងការ​ស្វែង​​រក​ឧក្រិដ្ឋជន​សង្គ្រាម Nazi កាលពី​ឆ្នាំមុន​។​ គាត់​អះអាង​ដូច្នេះ​ថា “​ខ្ញុំ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​យ៉ាងច្រើន ដែល​ខ្ញុំ​មិនបាន​ប្រព្រឹត្ត ហើយ​ដោយសារតែ​ហេតុផល​នោះ ទើប​ខ្ញុំ​សម្រេចចិត្ត​លាក់ខ្លួន​ពី​ពួកគេ​អស់​ពាក់កណ្តាល​​ជីវិត​។​” បុរស​ចំណាស់​ខាងលើ ក៏​បាន​រៀបរាប់​ថា គាត់​កំពុង​រៀបចំ​បោះពុម្ភ​សៀវភៅ​រៀបរាប់​ពី​ជីវប្រវត្តិ​​របស់​គាត់​ដើម្បី​ស្តារ​រូបភាព​គាត់​វិញ​។​

    ​ទោះយ៉ាងណា មនុស្ស​ជាច្រើន រួម​ទាំង​ប្រពន្ធ​របស់​គាត់ ឈ្មោះ Angela Martinez បាន​ជឿជាក់​​ថា គាត់​មិន​មែន​ជា Adolf Hitler នោះទេ​។ គាត់​អះអាង​ថា​ខ្លួនឯង​ជា​មេដឹកនាំ​ផ្តាច់ការ​អាល្លឺមង់ ដោយសារតែ​គាត់​មាន​ជំងឺ​រវើរវាយ​ប៉ុណ្ណោះ​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ