ផលិតកររបស់ TWICE គឺលោក Park Jin Young បានទម្លាយរឿងពិតមួយ ពេលបង្ហាញខ្លួនលើទូរទស្សន៍ Section TV ទាក់ទងក្រុមចម្រៀងមួយនេះ។
JYP បាននិយាយថា TWICE បានឆ្លងកាត់បម្រាមមានស្នេហាដោយជោគជ័យហើយ ក្រោយជាប់បម្រាមនេះរយៈពេល ៣ឆ្នាំ ពោលចាប់តាំងពីចូលសិល្បៈដំបូង។ តារាប្រុស និងជាម្ចាស់ផលិតកម្ម JYP រូបនេះថែមទាំងបញ្ជាក់ទៀតថា ខ្លួននឹងប៉ាវអាហារពេលល្ងាចមិត្តប្រុសរបស់ TWICE ប្រសិនអ្នកណាក្លាហានណែនាំឲ្យលោកស្គាល់។
ស្របពេល TWICE ធ្វើពិធីអបអរសាទរខួបគម្រប់ ៣ឆ្នាំរបស់ក្រុមនៅថ្ងៃទី ២០ ខែតុលា មានន័យថាសមាជិកទាំងអស់ មានសិទ្ធិអាចមានស្នេហាដោយសេរី គ្មានការលាក់លៀម ឬហាមឃាត់ឡើយ៕
ប្រភព៖ Sabay